ព័ត៌មានជាតិ
ក្រោយផ្អាកដំណើរការជិត ៤ឆ្នាំ ផ្សារទំនើបសុវណ្ណា គ្រោងបើកដំណើរការឡើងវិញឆាប់ៗ
បើពុំមានអ្វីប្រែប្រួលទេ ផ្សារសុវណ្ណាអាចនឹងបើកដំណើរឡើងវិញឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ជា សុខហៀក អគ្គនាយិកាផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍។

លោកស្រី ជា សុខហៀក បានប្រាប់កម្ពុជាថ្មីដូច្នេះថា «ផ្សារសុវណ្ណា តាមពិតទៅដើមឡើយ យើងមានគម្រោងកែលម្អវាឡើងវិញ ប៉ុន្តែដោយសារស្ថានភាពកូវីដ យើងក៏បានផ្អាកមួយរយៈ ហើយឥឡូវនេះស្ថានភាពកូវីដ មានការធូរស្រាលឡើងវិញ អ៊ីចឹងថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងកំពុងរៀបចំសិក្សាផែនការដើម្បីកំណែទម្រង់ផ្សារសុវណ្ណាឡើងវិញ អាចនិយាយបានថា ផុតរយៈពេលកូវីដនេះ នឹងមានផែនការពិតប្រាកដលេចជារូបរាងឡើង»។

លោកស្រី ជា សុខហៀក បញ្ជាក់ថា បើតាមផែនការផ្សារនេះ នឹងបន្តធ្វើជាផ្សារទំនើប លាយឡំជាមួយសេវាកម្មផ្សេងៗ។
សូមរំលឹកថា ផ្សារទំនើបសុវណ្ណា បានបង្កើតឡើងនៅឆ្នាំ ២០០៨ និងបានផ្អាកដំណើរការទៅវិញ នៅឆ្នាំ ២០១៩។ អ្នកគ្រប់គ្រងផ្សារ ធ្លាប់បានបញ្ជាក់ថា ការផ្អាកដំណើរការនេះ គឺដើម្បីផ្លាស់ប្តូរសោភ័ណភាពថ្មីមួយចំនួនសម្រាប់ផ្សារនេះ។
អតីតផ្សារទំនើបសុវណ្ណា ត្រូវបានគេមើលឃើញថា គឺជាផ្សារទំនើបវ័យចំណាស់មួយ ក្នុងចំណោមផ្សារទំនើបចាស់ៗមួយចំនួន ដែលមានប្រតិបត្តិការអាជីវកម្ម ស្ថិតក្នុងស្ថានភាពលំបាកក្នុងការប្រកួតប្រជែងជាមួយនឹងផ្សារទំនើបបរទេសថ្មីៗដែលទើបតែបើកដំណើរជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ។
ផ្សារទំនើបសុវណ្ណា គឺជាការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


