ព័ត៌មានជាតិ
Data Center មានសារៈសំខាន់ណាស់ សម្រាប់ផ្ទុកគ្រប់ទិន្ន័យពី ១០ឆ្នាំ ២០ឆ្នាំមុន រហូតដល់បច្ចុប្បន្ន និងអនាគត
លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា មជ្ឈមណ្ឌលទិន្នន័យ “(Data Center)” នេះ មានសារៈសំខាន់ណាស់សម្រាប់ផ្ទុកទិន្ន័យសំខាន់ៗពី ១០ឆ្នាំ ២០ ឆ្នាំមុន រហូតដល់បច្ចុប្បន្ន និងអនាគត បើទោះបីសមត្ថភាពមជ្ឈមណ្ឌល ទិន្នន័យ អាចផ្ទុកឯកសារពីពេលមុន និងទៅមុខទៀតបានរយៈពេល ៣ឆ្នាំក៏ដោយ តែយើងអាចពង្រីកសមត្ថភាពរបស់វាជាបន្តបន្ទាប់ទៀត តាមធនធានដែលយើងមាន។

លោកបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងបែបនេះ ខណៈពេលអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលទិន្នន័យ “(Data Center)” របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០២២។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអបអរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ទទួលបន្ទុក និងមន្ត្រីជំនាញអនុវត្តផ្ទាល់ ដែលបានខិតខំសម្រេចកិច្ចការដ៏ធំនេះ ដែលយើងអាចចាត់ទុកថា ជាលើលទី ១ ដែលយើងមានផ្ទះ មានវែក មានឆ្នាំងខ្លួនឯង។ មជ្ឈមណ្ឌលទិន្នន័យនេះ មានសារៈសំខាន់ណាស់សម្រាប់ផ្ទុកទិន្ន័យសំខាន់ៗពី ១០ឆ្នាំ ២០ឆ្នាំមុន រហូតដល់បច្ចុប្បន្ន និងអនាគត។ បើទោះបីសមត្ថភាព មជ្ឈមណ្ឌលទិន្នន័យអាចផ្ទុកឯកសារពីពេលមុន និងទៅមុខទៀតបានរយៈពេល ៣ឆ្នាំ ក៏ ដោយ តែយើងអាចពង្រីកសមត្ថភាពរបស់វាជាបន្តបន្ទាប់ទៀត តាមធនធានដែលយើងមាន។

លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា «ក្នុងយុគសម័យ នៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការរក្សាផ្ទុកទិន្នន័យផ្សេងៗ កាន់តែមានសារៈសំខាន់ ពីព្រោះជាទីតាំងប្រមូលផ្តុំ ឯកសារ ងាយស្រួលស្វែងរក សម្រាប់តម្រូវការសិក្សាស្រាវជ្រាវ រៀនសូត្រ ហើយក៏ជាមជ្ឈមណ្ឌលរក្សាសុវត្ថភាពទិន្នន័យ របស់យើងបានជាសង្ងាត់ និងយូរអង្វែងផងដែរ។
លោកបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានណែនាំឲ្យអង្គភាពក្រោមឱវាទទាំងអស់ ចាប់ផ្តើមប្រមែប្រមូលឯកសារផ្លូវការរបស់ខ្លួន ដាក់បញ្ចូលក្នុងមជ្ឈមណ្ឌលទិន្នន័យនេះជាបន្ដបន្ទាប់ ដើម្បីរក្សាសុវត្ថិភាព និងនិរន្តរភាពនៃឯកសារសំខាន់ៗ និងទុកជាប្រយោជន៍ សម្រាប់អ្នកបន្តវេនក្រោយៗ ទៀត៕
អត្ថបទ៖ វិមាន




-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


