ព័ត៌មានជាតិ
ឧត្តមមន្ត្រី ADSOM និង ADSOM-Plus បើកកិច្ចពិភាក្សាត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ នៅខែមិថុនា និងវិច្ឆិកា ខាងមុខ
ឧត្តមមន្ដ្រីការពារជាតិអាស៊ាន (ADSOM) និងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិ អាស៊ានបូក (ADSOM-Plus) បានបើកកិច្ចប្រជុំរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ទី១៨ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ ដែលកិច្ចប្រជុំទាំងពីរនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន។

កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOM) បានស្តាប់របាយការណ៍សង្ខេបរបស់កិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOM WG) កិច្ចប្រជុំប្រចាំឆ្នាំនៃបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ានលើកទី១៦ (1EENADI) និងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩ (19 ACDFN) ព្រមទាំងធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន ដែលមានស្រាប់ ក៏ដូចជាពិនិត្យពិចារណាលើគំនិតផ្តួចផ្តើមថ្មីៗរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្នុងគោលដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងអាស៊ាន សម្រាប់ពេលអនាគត។

ទន្ទឹមនេះកិច្ចប្រជុំនេះ បានធ្វើការពិនិត្យសម្រេចលើឯកសារសំខាន់ចំនួន៣រួមមាន៖ ទី១, សេចក្តីព្រាង ចក្ខុវិស័យភ្នំពេញ ស្តីពីតួនាទីស្ថាប័នការពារជាតិ ក្នុងការគាំទ្រការស្ដារឡើងវិញ ក្រោយកូវីដ១៩ ទី២, សេចក្តីព្រាងសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង៣, សេចក្តីព្រាងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។ ដែលឯកសារយុទ្ធសាស្ត្រទាំង៣នេះ នឹងត្រូវដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដើម្បីអនុម័តនាពេលខាងមុខ។

ជាមួយគ្នានេះ សំណើរបស់បណ្តាប្រទេសបូក ដែលស្នើសុំរៀបចំកិច្ចប្រជុំក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងសំណើរៀបចំលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា ក៏ត្រូវបានលើកយកមកពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំនេះផងដែរ។
ដោយឡែក កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិបូក បានស្ដាប់សេចក្តីរាយការណ៍របស់លេខាធិការដ្ឋានអាស៊ាន ស្តីពីការអភិវឌ្ឍថ្មីៗ នៅក្នុងអាស៊ាន និងរបាយការណ៍វឌ្ឍនភាពរបស់ក្រុមការងារជំនាញទាំង៧ វិស័យក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូករួមមាន៖ ទី១, ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ទី២, សន្តិសុខលម្ហសមុទ្រ ទី៣, វេជ្ជសាស្ត្រយោធា ទី៤, ប្រឆាំង ភេរវកម្ម ទី៥, ប្រតិបត្តិការរក្សាសន្តិភាព ទី៦, សកម្មភាពកម្ចាត់មីនដើម្បីមនុស្សធម៌ និង៧, សន្តិសុខ បច្ចេកវិទ្យាព័ត៌មាន។

សូមបញ្ជាក់ថា កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក គឺជាយន្តការដ៏សំខាន់មួយសម្រាប់ការប្រុងប្រៀបរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ នៅខែមិថុនា និងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។
កិច្ចប្រជុំទាំងពីរខាងលើនេះគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ ក្នុងការជំរុញសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្ដិសុខតំបន់ក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗ ស្របតាមមូលបទ “សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម” ៕
ដោយ ៖ កោះកែវ

-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


