ព័ត៌មានជាតិ
ក្រសួងបរិស្ថានដឹកនាំក្រុមអ្នកសារព័ត៌មានប្រមាណ២០ស្ថាប័ន ស្វែងយល់ពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡស៊ី
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានដឹកនាំក្រុមអ្នកសារព័ត៌មានប្រមាណ៣០នាក់ មកពី២០ស្ថាប័ន ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនអំពីការអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (Payment for Ecosystem Services) ឬហៅកាត់ថា ភីអ៊ីអេស (PES) ដែលជាយន្តការហិរញ្ញវត្ថុ សំដៅដល់ “អ្នកប្រើប្រាស់សេវាកម្មប្រព័ន្ធអេកូឡូស៊ីត្រូវបង់ថ្លៃជាសាច់ប្រាក់ដល់អ្នកដែលការពារប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាដល់និរន្តរភាពនៃសេវាកម្មដែលផលិតដោយប្រព័ន្ធអេកូឡូស៊ីនៅតំបន់ណាមួយ” ដែលដំណើទស្សនកិច្ចនេះ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីគោលបំណង នៃដំណើរទស្សនកិច្ចក្រុមអ្នកសារព័ត៌មាននេះថា គឺដើម្បីឲ្យការអនុវត្តសាកល្បងការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីអាចប្រព្រឹត្តទៅបាន ចាំបាច់ត្រូវមានការផ្សព្វផ្សាយឱ្យសាធារណជន និងអ្នកពាក់ព័ន្ធបានយល់ដឹងអំពី៖ ១)សារៈសំខាន់នៃសេវាកម្មប្រព័ន្ធអកូឡូស៊ីនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន ២)គោលបំណងនៃការអនុវត្ត PES ៣)យន្តការនៃការអនុវត្តPES ៤)ថវិកាប៉ាន់ស្មានពីការអនុវត្ត PES និង៥)ការប្រើប្រាស់ថវិកាដែលប្រមូលបានពីការអនុវត្ត PES។

លោករដ្ឋលេខាធិការថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចដល់ក្រសួងបរិស្ថានពិនិត្យនិងសិក្សាអនុវត្តសាកល្បងការបង់ថ្លៃសេវាប្រព័ន្ធអេកូឡូស៊ីនេះជាមួយអ្នកពាក់ព័ន្ធ និងរៀបចំគោល នយោបាយនៃការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនេះដើម្បីរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។

លោករដ្ឋលេខាធិការបានពន្យល់ថា ប្រព័ន្ធអេកូឡូស៊ី សំដៅដល់អន្តរទំនាក់ទំនងរវាងភាវៈមានជីវិត និងមជ្ឈដ្ឋាន ឬទីជម្រកដែលពួកវារស់នៅ ហើយលំហូរនៃអន្តរទំនាក់ទំនងនេះបង្កើតបានជាប្រយោជន៍ជាច្រើនសម្រាប់មនុស្ស ដែលយើងហៅថា “សេវាកម្មប្រព័ន្ធអេកូឡូស៊ី” ហើយចាំបាច់បំផុតត្រូវការការពារនិងអភិរក្សឲ្យបានគង់វង្សដូចជាការពារប្រភពទឹកក្រោមដីសម្រាប់ការប្រើប្រាស់យូរអង្វែង។ ទឹកគឺជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី។ បើគ្មានទឹក នោះមនុស្សសត្វ រុក្ខជាតិនឹងស្លាប់។
លោកនេត្រ ភក្ត្រា បានបន្ថែមថា ការកើនឡើងនៃចំនួនមនុស្ស នៅលើពិភពលោក បានបង្កើតនូវសេចក្តីត្រូវការសេវាប្រព័ន្ធអេកូឡូស៊ី តែការផ្គត់ផ្គង់របស់សេវាប្រព័ន្ធអេកូឡូស៊ីនេះមានការថយចុះពីមួយថ្ងៃទៅមួយថ្ងៃព្រោះមនុស្សភ្លេចគិតថាមនុស្សយើងមានទំនាក់ទំនងទៅនឹងធម្មជាតិ ហើយយើងក៏មិនបានយកចិត្តទុកដាក់ដល់សុខភាពនៃប្រព័ន្ធអេកូឡូស៊ី ដែលបានផ្តល់សេវានិងផលប្រយោជន៍ដល់យើងដែរ។ ថវិការបស់រដ្ឋាភិបាលសម្រាប់គាំទ្រកិច្ចការពារប្រព័ន្ធអេកូឡូស៊ីនៅមានកម្រិតកំណត់ ដូច្នេះយើងត្រូវចូលរួមបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីពីអ្នកដែលបានប្រើប្រាស់វា ជាប្រយោជន៍។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា «យើងទាំងអស់គ្នាចាំបាច់ត្រូវស្វែងយល់ឲ្យបានច្បាស់លាស់ពីគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនេះព្រោះវាមានតួនាទីចាំបាច់ក្នុងការចូលរួមការពារប្រព័ន្ធអេកូឡូស៊ីដែលមាន។ តាមរយៈការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យើងខ្ញុំសង្ឃឹមនិងជឿជាក់ថា សាធារណជននឹងយល់កាន់តែច្បាស់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ភពផែនដីជា ពិសេសសម្រាប់មនុស្ស ហើយអ្នកពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីនឹងចូលរួមអនុវត្តគម្រោងសាកល្បងនេះឱ្យបានជោគជ័យ»៕

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


