Connect with us

ព័ត៌មានជាតិ

លោក​ទីប្រឹក្សា ភាព​ជោគជ័យ​របស់ សម្តេច ហ៊ុន សែន លើ​ការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ គឺ​ឈរលើ​យន្តការ​៣​ធំៗ

បានផុស

នៅ

លោក ពៅ សុខ ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​ជា​អ្នក​រៀបរៀង​សៀវភៅ (​សម្តេច ហ៊ុន សែន វីរ​បុស​សង្ហា ដើរ​បញ្ច្រាសទិស ប្រយុទ្ធ​កូ​វីដ​១៩) បាន​បង្ហើប​ឱ្យដឹងថា ក្រោយពី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​របស់លោក ដើម្បី​បញ្ចប់​ការកែសម្រួល​បំពេញបន្ថែម​សៀវភៅ (​សម្តេច ហ៊ុន សែន វីរបុរស​សង្ហា ដើរ​បញ្ច្រាសទិស ប្រយុទ្ធ​កូ​វីដ​១៩) ឡើងវិញ ធ្វើឱ្យ​លោក​មើលឃើញ ក្រៅពី​៤​ដំណាក់កាល ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រើប្រាស់ នូវ​យន្តការ​ធំៗ​សំខាន់ៗ​ចំនួន​៣ ដើម្បី​យកឈ្នះ​លើ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ពៅ សុខ អះអាងថា យន្តការ​ទាំង​៣​នោះ រួមមាន ទី​១ គឺ​ការស្នើ​ឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​និន្នាការ​នយោបាយ ឱ្យ​អនុវត្តន៍​ឱ្យ​ត្រឹមត្រូវ នូវ​វិធាន​សុខាភិបាល ៣​កុំ ៣​ការពារ និង​២​ចូលរួម​។ ទី​២ គឺ​ការជំរុញ ឱ្យមាន​ការចាក់​វ៉ាក់សាំង​ជាដ​ច់​ខាត ដូច​សម្តេច បាន​ប្តេជ្ញាចិត្ត​រួចមកហើយ​ថា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ គឺ​យ៉ាងហោច​ត្រូវ​រក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាជន​ឱ្យបាន​១០​លាន​នាក់ ក្នុងចំណោម​១៦​លាន​នាក់ និង​ទី​៣ គឺ​ប្រើ​យន្តការ​ច្បាប់ មានន័យថា អ្នក​ដែល​មិន​គោរព ឬ​ល្មើសច្បាប់ ស្តីពី​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នឹងត្រូវ​ផាកពិន័យ ឬ​ត្រូវ​ផ្តន្ទាទោស​ដោយ​តុលាការ​ផងដែរ​។ យន្តការ​ទាំងបី​នេះ ជាក​ត្តា​សំខាន់ បន្ទាប់ពី​ផែនការ​៤​ដំណាក់កាល ដែល​សម្តេច បានដាក់​ចេញ​ជា​បន្តបន្ទាប់​នោះ​។

លោក ពៅ សុខ បញ្ជាក់ថា យន្តការ​ទាំងនេះ គឺជា​រឿង​សំខាន់បំផុត ដែល​សម្តេច​តេ​ជោ ហ៊ុន សែន លោក​បាន​ដាក់ចេញ តាំងពីដើម​រៀងមក ហើយ​ម្តង​ហើយ ម្តងទៀត សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល តែងតែ​អំពាវនាវ អង្វរ​ដោយ​ទទូច​ឱ្យ​ប្រជាពលរដ្ឋ ចូលរួម​អនុវត្តន៍​វិធាន​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន មុននឹង​ឈានទៅដល់​ការអនុវត្តន៍​ច្បាប់ ចំពោះ​ការ​ល្មើស​ធ្ងន់ធ្ងរ ជាពិសេស​ការជំរុញ និង​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង យ៉ាងហោច​ឱ្យបាន​ត្រឹម​ដុស​មូលដ្ឋាន ដោយ​កុំ​ជឿ​លើ​ការ​ឃោសនា​អកុសល​ពី​អ្នកនយោបាយ ដែល​និយាយ​ពី​ភាពអវិជ្ជមាន​របស់​វ៉ាក់សាំង​គ្រប់​ភេទ​។

​លោក​ទីប្រឹក្សា បានបញ្ជាក់​ដោយ​លើកយក​ប្រសាសន៍​សម្តេច​តេ​ជោ​មក​បង្ហាញ​ដែរ​ថា ដូចដែល​សម្តេច លោក​ធ្លាប់​ប្រសាសន៍​ហើយ​ថា វិធាន​ឬ​យន្តការ​ទាំង​៣​ធំៗ​ខាងលើ នឹង​មិនអាច​ទទួលបាន​ជោគជ័យ​ឡើយ ប្រសិនបើ​គ្មាន​ចូលរួម​ពី​ប្រជាពលរដ្ឋ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ជាពិសេស​ក្រសួង ស្ថាប័ន​ដែល​ពាក់ព័ន្ធ​។

គួរ​រម្លឹក​ថា កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២ ក្នុង​ពិធី​ជួប​សំណេះសំណាល​ក្រុម​គ្រួ​ពេទ្យ​ស្ម័គ្រចិត្ត​សម្តេច តេ​ជោ​ហ៊ុន សែន (TYDA ) សម្តេច តេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍ថា ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ រហូត​ទទួលបាន​ជោគជ័យ​នេះ សម្តេច បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ ឬ​ដាក់ឱ្យ​អនុវត្តន៍​ផែនការ​ជា​៤​ដំណាក់កាល ក្នុងនោះ មាន ១.​ប្រយុទ្ធ និង​ទប់ស្កាត់​ជំងឺឆ្លង​ចូលក្នុង​សហគមន៍ ចាប់ពី​ខែមីនា ឆ្នាំ​២០២០ រហូតដល់​ខែតុលា ឆ្នាំ​២០២១ ជា​ដំណាក់កាល​ទី​១​។ ២.​ការគ្រប់គ្រង ការឆ្លង​រីក​រាលដាល​កូ​វីដ​១៩ ចូលក្នុង​សហគមន៍ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​។ ៣.​ការបង្កើត​ភាព​សាំ​ក្នុង​សហគមន៍ តាមរយៈ​ការ​អនុវត្ដ​យុទ្ធសាស្ដ្រ​ជាតិ​ចាក់​វ៉ាក់សាំង គួបផ្សំ​នឹង​ការបន្ដ​ការគ្រប់គ្រង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍ ចាប់ពី​ថ្ងៃ​២០ ខែកុម្ភ​: ឆ្នាំ​២០២១ រហូតដល់​ខែតុលា ឆ្នាំ​២០២១​។ ៤.​ការបើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យ និង​ការរស់នៅ​ជាមួយ​កូ​វីដ​១៩ តាម​គន្លង​ថ្មី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ ម៉ោង មុន

គ្រូព្រះខ័នរាជស្វាយរៀង រំពឹងលីគកំពូលកម្ពុជាកែលម្អផែនការ ក្នុងពេលបើកទីផ្សារដោះដូរកីឡាករឱ្យប្រសើរជាងនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

គ.ជ.ប ផ្លាស់ប្ដូរពេលវេលាផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ៉ីវ៉ា ទម្លាយរឿងអតីតកាលជាមួយ កែវ វាសនា ធ្វើ ឲ្យអ្នកគាំទ្រស្រឡាំងកាំង

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល​ស្នើឱ្យក្រុមគ្រូពេទ្យកម្ពុជា​ខិតខំរៀនសូត្រ​ពីបច្ចេកទេសវេជ្ជសាស្ត្រ​ថ្មីៗពីអ្នក​ជំនាញកូរ៉េ

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវម៉ែន សំអន៖ ​ទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ៥៥ ឆ្នាំបំពេញ​លក្ខខណ្ឌជាមិត្តដ៏ស្និទ្ធស្នាលស្មោះត្រង់

Sokha Hotels

ព័ត៌មានពេញនិយម