ព័ត៌មានជាតិ
អ្នកមានជំនឿលើដើមឈើទាលស្រង់ពីទន្លេរាប់ពាន់នាក់ បន្តគោរពបន់ស្រន់រៀងរាល់ថ្ងៃ
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២២ ខែឧសភានេះ មានរយៈពេល ១០ថ្ងៃទៅហើយ ដែលមានមនុស្សម្នារាប់ពាន់នាក់ នាំគ្នាមកគោរពប្រណិបត្តិដើមឈើទាលដ៏ធំ បន្ទាប់ពីអាជ្ញាធរស្រង់ពីទឹកទន្លេបាសាក់យកមករក្សាទុកនៅក្នុងបរិវេណសាលាឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល។

តាមប្រភពព័តមានពីលោក ជុំ រឿន អាយុ៨៥ឆ្នាំ រស់នៅភូមិឬស្សីស្រុកឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល បានឲ្យកម្ពុជាថ្មីដឹង នៅព្រឹកថ្ងៃទី២២ខែឧសភានេះថា ចាប់តាំងពីថ្ងៃទី១៣ខែឧសភា ជាថ្ងៃដែលអាជ្ញាធរ ស្ទូចយកដើមឈើទាលពីក្នុងទន្លេបាសាក់ស្ថិតនៅក្រោយសាលាឃុំឈើទាលយកមករក្សាទុកនៅក្នុងបរិវេណសាលាឃុំឈើទាលមក គឺមានមនុស្សម្នាជាច្រើន បាននាំគ្នាមកពីទីជិតឆ្ងាយមកមើលដើមឈើទាល និងនាំគ្នាទិញអំបោះក្រហមយកមកពាក់ដៃសឹងគ្រប់ៗគ្នា ដើម្បីផ្សងសុំសេចក្តីសុខ បើទោះជាមានមនុស្សខ្លះរិះគន់ថាមិនគួរឲ្យជឿក៏ដោយ។
លោកបានបញ្ជាក់ទៀតថា នៅទីតាំងដើមឈើទាលខាងលើគឺពោរពេញទៅដោយផ្សែងធូបនិងក្លិនក្រអូប ពិសេសទឹកអប់តែម្តង។
តាមប្រភពពី លោកយាយ ទួន ស៊ិន អាយុ៨២ឆ្នាំរស់នៅក្បែរទីតាំងដាក់ដើមឈើទាលបាននិយាយថា ពីដើមមក លោកយាយធ្លាប់តែឃើញគេកាប់ឈើយកមកធ្វើផ្ទះហើយបើដើមឈើទាលដូចខាងលើ ច្រើនតែដាំដុះក្នុងបរិវេណវត្ត តែចម្លែកដើមឈើដ៏ធំនេះបែជារលំចូលទៅក្នុងទន្លេរាប់សិបឆ្នាំទើបនឹងផុសឡើង ដែលធ្វើឲ្យមនុស្សម្នាមានជំនឿនាំគ្នាគោរពដើមឈើនេះ។
លោកយាយបញ្ជាក់ថាកាលពីឆ្នាំ១៩៧៥ ខណៈដែលខ្មែរក្រហមទើបវាយឈ្នះរបប លន់ ណុល គឺកាលនោះ ច្រាំងទន្លេបាសាក់បានបាក់ស្រុតរាល់ថ្ងៃរួមទាំងដើមឈើ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋផង។ ដូច្នេះដើមឈើនេះអាចរលំស្រុតតាំងពីជំនាន់នោះមកម្ល៉េះ។
បើទោះជាយ៉ាងណា ក៏នេះគឺជាលើកទី១ហើយ ដែលអាជ្ញាធរឃុំឈើទាលស្ទូចយកដើមឈើមករក្សាទុកនៅក្នុងបរិវេណសាលាឃុំហើយ ក៏ត្រូវបានអ្នកមានជំនឿនាំយកក្រណាត់ចម្រុះពណ៌មកហ៊ុំព័ទ្ធមើលទៅស្រស់ស្អាតទៀតផង។ ចំណែកអ្នកមកអុជធូបបន់ស្រន់ គឺចាប់ពីម៉ោង៦កន្លះព្រឹក រហូតដល់ម៉ោង៨យប់ឯណោះ៕ អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


