ព័ត៌មានជាតិ
ជិះរថយន្តអគ្គិសនីចម្ងាយ ១០០ គីឡូម៉ែត្រ ចំណាយតិចជាងរថយន្តប្រេងឥន្ធនៈជិត ៣ ដង
សព្វថ្ងៃចរន្តនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងមានការកើនឡើង ខណៈរាជរដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយអំពីការប្រើប្រាស់រថយន្តអគ្គិសនី ដោយសារជួយសន្សំសំចៃសេដ្ឋកិច្ច និងកាត់បន្ថយជាតិពុល។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍នៅថ្ងៃទី ២៧ ខែឧសភា ២០២២នេះថា តម្លៃនៃការប្រើប្រាស់រថយន្តអគ្គិសនីធូរថ្លៃជាងរថយន្តប្រេងឥន្ធនៈ។
លោកទេសរដ្ឋមន្ត្រីលើកឡើងថា “តាមការគ្រោងទុក តម្លៃ ១ ៣០០ រៀល ក្នុង១ គីឡូវ៉ាត់ និយាយឱ្យងាយយល់ បើជិះ១០០ គីឡូ ត្រូវចំណាយប្រហែល ៤ ដុល្លារ ប្រៀបធៀបជាមួយឡានប្រើប្រេងឥន្ធនៈគឺថោកជាង ដែលឡានធម្មតាអាចអស់ ១០ ដុល្លារ”។

មកទល់ពេលនេះ កម្ពុជាមានរថយន្តប្រើអគ្គិសនីចំនួន ១៤៨ គ្រឿង ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២២ នេះ មានការចុះបញ្ជីរថយន្ត ៨៤ គ្រឿង បើប្រៀបធៀបឆ្នាំ ២០២១ មានតែ ៩ គ្រឿង ដូច្នេះមានការកើនឡើង ៨០០%។
រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដើម្បីឱ្យមានអាព្យាក្រឹត្យ ទាក់ទងនឹងការបញ្ចេញឧស្ម័នឱ្យក្លាយទៅជាសូន្យ នៅឆ្នាំ ២០៥០ និងជំរុញឱ្យការប្រើប្រាស់យានយន្តដើរដោយអគ្គិសនី ប្រមាណ ៤០ ភាគរយនៅឆ្នាំ ២០៥០ និងម៉ូតូ ៧០ ភាគរយនៅឆ្នាំ ២០៥០ ដែរ។

កម្ពុជាមិនទាន់មានស្ថានីយសាកថ្មរថយន្តអគ្គិសនីគ្រប់គ្រាន់នោះទេ ដែលបច្ចុប្បន្នមាននៅក្រសួងសាធារណការ ក្រុងព្រះសីហនុ កំពុងដំឡើងនៅខេត្តបាត់ដំបង និងសៀមរា និងស្ថានីយ៍កាល់តិច នៅព្រៃស ព្រមទាំងស្ថានីយប្រេងឥន្ធនៈមួយចំនួន កំពុងដំឡើង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


