ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងបន្តគោលនយោបាយលើកទឹកចិត្តពន្ធសម្រាប់ EV ដល់ ២០៣០
ការិយាល័យសភាវៀតណាមបានឱ្យដឹងកាលពីចុងសប្ដាហ៍កន្លងទៅថា រដ្ឋាភិបាលវៀតណាមមានគម្រោងបន្តកាត់បន្ថយពន្ធប្រើប្រាស់ពិសេសលើយានយន្តអគ្គិសនី (EV) រយៈពេលជិត ៤ ឆ្នាំទៀត រហូតដល់ចុងឆ្នាំ ២០៣០ ដើម្បីជំរុញការលក់ EV និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃចន្ទ (២០ មេសា)។

រដ្ឋាភិបាលនឹងដាក់សំណើបន្ថែមពេលកាត់បន្ថយពន្ធនេះទៅសភា ដើម្បីសុំការអនុម័ត។ នេះបើយោងតាមរបាយការណ៍មួយពីក្រសួងហិរញ្ញវត្ថុ។
គួរគូសបញ្ជាក់ថា វៀតណាមបានចាប់ផ្ដើមកាត់បន្ថយពន្ធប្រើប្រាស់ពិសេសលើ EV ក្នុងខែមីនា ឆ្នាំ ២០២២ មកត្រឹមចន្លោះពី ១% ទៅ ៣% ពីកម្រិតចាស់ ៤% ទៅ ១១%។ ការកាត់បន្ថយនេះ គ្រោងនឹងបញ្ចប់នៅខែត្រឹមខែកុម្ភៈ ឆ្នាំ ២០២៧។
ក្រោមគោលនយោបាយលើកទឹកចិត្តពន្ធបែបនេះ វៀតណាមបានមើលឃើញពីកំណើនលក់ EV ក្នុងស្រុកយ៉ាងខ្លាំង ពីជិត ៧ ០០០ គ្រឿង នៅឆ្នាំ ២០២២ ដល់ជិត ១៧៥ ០០០ គ្រឿង នៅឆ្នាំមុន។
របាយការណ៍ពីក្រសួងហិរញ្ញវត្ថុ បាននិយាយថា គោលនយោបាយពន្ធនេះ បានរួមចំណែកដល់គោលដៅសូន្យសុទ្ធឆ្នាំ ២០៥០ របស់ប្រទេសវៀតណាម ដោយ EV នីមួយៗជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតចំនួន ០,៨៥ តោន/ឆ្នាំ បើប្រៀបធៀបទៅនឹងរថយន្តប្រើឥន្ធនៈ។
របាយការណ៍ដដែលបន្តថា៖ «ការបន្តអនុវត្តការលើកទឹកចិត្តពន្ធសម្រាប់រថយន្តអគ្គិសនី អាចបង្កើតផលវិជ្ជមានជាច្រើន ដែលជួយពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកវិស័យដឹកជញ្ជូនដែលប្រើថាមពលស្អាត កាត់បន្ថយការបំភាយឧស្ម័ន និងបង្កើនគុណភាពខ្យល់ ជាពិសេសនៅក្នុងទីក្រុងធំៗ»៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


