ព័ត៌មានជាតិ
ប្រធានមន្ទីរអប់រំ៖ ក្រសួងអប់រំមិនមានគោលការណ៍បិទសាលាក្នុងកំលុងពេលបោះឆ្នោតនោះទេ
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០២ ខែមិថុនា នេះថា ក្រ
សួងអប់រំយុវជននិងកីឡា មិនមានគោលការណ៍ណាមួយបិទសាលាទាំងស្រុងនៅក្នុងកំលុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះទេ។
ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីមានសិស្សានុសិស្សមួយចំនួននៅរាជធានីភ្នំពេញ បាននិយាយតៗគ្នាថា នៅក្នុងកំលុងពេលបោះឆ្នោតខាងមុខនេះសាលារៀនមួយចំនួនបានឈប់សម្រាករហូតដល់៥ថ្ងៃ ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

លោក ហែម ស៊ីណារ៉េត បានបន្តថា «ស្ទើរតែគ្រប់សាលារៀនទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយកធ្វើជាទីតាំងសម្រាប់រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ។ ប៉ុន្តែមិនមែនយកសាលាទាំងស្រុងនោះទេ គឺយកតែ២ទៅ៣បន្ទប់ ឬច្រើនជាងនេះទៅតាមការិយាល័យបោះឆ្នោតតូចឬធំប៉ុណ្ណោះ»។
លោកប្រធានមន្ទីរបានបន្តថា ក្រសួងអប់រំមិនមានគោលការណ៍ណាមួយអនុញ្ញាតឱ្យសិស្សឈប់សម្រាកនៅក្នុងកំលុងពេលបោះឆ្នោតនេះទេ។ បន្ទប់ណាដែលមានការពាក់ព័ន្ធយកធ្វើជាមណ្ឌលបោះឆ្នោតសិស្សអាចចល័តទៅរៀននៅថ្នាក់ផ្សេងទៀតតែប្រសិនបើសិស្សមិនអាចចល័តបានទេនឹងអនុញ្ញាតឱ្យឈប់សម្រាក។ចំណែកសិស្សថ្នាក់ផ្សេងទៀតដែលមិនពាក់ព័ន្ធគឺនៅបន្តសិក្សាជាធម្មតាដដែល។
លោកប្រធានមន្ទីរបានបន្តទៀតថា មិនមែនតែសាលានៅភ្នំពេញទេពោល គឺគ្រប់សាលានៅទូទាំងប្រទេសក៏គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយកបន្ទប់សិក្សាធ្វើជាមណ្ឌលបោះឆ្នោតដែរ។

យ៉ាងណាក៏ដោយលោកទទួលស្គាល់ថានៅក្នុងកំលុងការបោះឆ្នោតនេះមានបុគ្គលិកអប់រំមួយចំនួនចូលរួមដំណើរការបោះឆ្នោតនេះដែរហើយនឹងអាចឱ្យសិស្សឈប់សម្រាកដែរតែមានចំនួនតិចតួចទេ។ ប៉ុន្តែជាគោលការណ៍ថាបិទសាលាតែម្តងគឺមិនមានទេគឺសាលាដំណើរការជាធម្មតា។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទៅ៥នៅឆ្នាំនេះនឹងប្រពឹត្តិទៅនៅថ្ងៃទី០៥មិថុនាខាងមុខនេះដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៧គណបក្ស។ក្នុងនៅរាជធានីភ្នំពេញមានការិយាល័យបោះឆ្នោតចំនួន២១៩៧ការិយាល័យដោយមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួន៨៩៩៦៨៨
នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


