ព័ត៌មានជាតិ
ស្នងការដ្ឋានខេត្តកណ្តាល កំណត់បានមុខសញ្ញា ស្រាវជ្រាវរកអ្នកបង្ហោះវីដេអូចាស់ រំខានការបោះឆ្នោត
ឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ “កម្ពុជាថ្មី” អំបាញ់មិញនេះថា ពាក់ព័ន្ធករណីបែកធ្លាយវីដេអូ ក្រុមគណបក្សភ្លើងទៀន តវ៉ានៅមណ្ឌលបោះឆ្នោត ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល គឺជាវីដេអូចាស់ ហើយកម្លាំងជំនាញបានកំណត់មុខសញ្ញា និងកំពុងស្រាវជ្រាវរកអ្នកបង្ហោះវីដេអូនោះ។

ឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្រ បានឱ្យដឹងបន្ថែមថា សូមសាធារណជនមេត្តាជ្រាប និងកុំមានការភ័ន្តច្រឡំ។ សកម្មភាពវីដេអូនោះ គឺបានបង្ហោះកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅពេលដែលពួកគេចូលទៅហូបបាយពេលថ្ងៃត្រង់ ក្រោយពីដង្ហែឃោសនា ហើយបានថតសម្តែង និងបង្ហោះដោយគណនី Tik Tok ឈ្មោះ មនុស្សបេះដូងដែក ID55420293។

ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងជំនាញរបស់ស្នងការដ្ឋាន សហការជាមួយកម្លាំងជំនាញស្រុកខ្សាច់កណ្តាល ស្រាវជ្រាវរកមុខសញ្ញាម្ចាស់គណនី Tik Tok ខាងលើ ដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ មានការបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម ដែលវីដេអូនេះបង្ហាញពីសកម្មភាពក្រុមសកម្មជនគណបក្សភ្លើងទៀននាំគ្នាតវ៉ាអុកឡុក ទីតាំងការិយាល័យគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ស្ថិតនៅក្នុងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជាមួយគ្នានេះ លោក ឌឹម សុវណ្ណរុំ បានថ្លែងឱ្យដឹងថា វីដេអូដែលបានបង្ហោះ នោះគឺវិដេអូចាស់ ដែលបានកើតឡើងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២កន្លងទៅ អ្វីដែលជនអនាមិកយកមកបង្ហោះនៅថ្ងៃនេះ គោលបំណងធ្វើឱ្យមានការភាន់ច្រឡំថា កើតមាននៅថ្ងៃនេះ តែតាមពិតជាវីដេអូចាស់ទេ និងលោកបញ្ជាក់ជូនថា ស្ថានភាពការបោះឆ្នោតនៅគ្រប់ការិយាល័យទាំងអស់ចំនួន ២៣ ៦០២ ការិយាល័យបាន និងកំពុងដំណើរការយ៉ាងលូន មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


