សន្តិសុខសង្គម
ប៉ូលិសខេត្តកណ្តាល ចាប់ខ្លួនក្រុមឆបោកតាមអនឡាញ៤នាក់ ក្រោយប្រើប្រាស់រូបភាពអាសអាភាសគំរាមទារប្រាក់
កងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលកាលពីថ្ងៃទី០៩ ខែតុលា បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បើកប្រតិបត្ដិការស្រាវជ្រាវបង្ក្រាបករណីឆបោ និងគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ល្បិចបោកតាមអនឡាញក្នុងរូបភាពគម្រាមទារប្រាក់)។ ជនល្មើស៤នាក់ដែលប្រព្រឹត្តសកម្មភាពនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

ជនល្មើសទាំង៤នាក់នេះ រួមមាន ១.ឈ្មោះ ហ៊ុន សុភ័ក្រ្តត្រា ហៅឃ្នូ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ក្រុងភ្នំពេញ ។ ២.ឈ្មោះ ស៊ឹម សុខហេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតភូមិអូរអំបិល ឃុំអូរអំបិល ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ៣.ឈ្មោះ កាន់ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតភូមិលេខ១ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម។ ៤.ឈ្មោះ សំ វាស្នា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។ ចំណែក ជនរងគ្រោះវិញ គឺឈ្មោះ ជា សុខចាន់ ភេទប្រុស ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា (ជាមេធាវីតំណាង)។

ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានបង្ហាញឱ្យដឹងថា សកម្មភាពឆបោកនេះ បានប្រព្រឹត្តនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៦៖ ៥៩នាទី ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ដើមហេតុ គឺកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ មានជនសង្ស័យជាម្ចាស់គណនីតេឡេក្រាមឈ្មោះ KaKa មានទូរសព្ទលេខ០១៧ ២៤៧ ៧៣៥ និងមួយខ្សែទៀតមានលេខ ០៩៦ ៤០៥ ៩៦ ១១ ផ្ញើសារមកកាន់កូនក្តីរបស់មេធាវីឈ្មោះ ជា សុខចាន់ ដែលមានខ្លឹមសារថា៖ «ហាយបងខ្ញុំក្រមុំបងត្រូវការអត់បង ហើយបងចង់មើលប្រដាប់អូនបាន តែមុនខលបងផ្ញើលុយឱ្យអូនចាយខ្លះមកណា» ថែមទាំងបានផ្ញើរូបអាសអាភាសគ្មានសីលធម៌ និងបានផ្ញើ QR Code របស់ធនាគារវីងមានឈ្មោះ Heng Heng និងឈ្មោះ Lita Nou ថែមទៀតផង។ ក្រោយមក ជនសង្ស័យបានយកគណនីតេឡេក្រាម ឈ្មោះ Srey Sor ផ្ញើសារគំរាមទារប្រាក់ពីកូនក្តីរបស់មេធាវីថា៖«មកពីពូទេដែលចង់ឲ្យចាំមើលក្នុងអនឡាញទៅហើយ ខ្ញុំស្គាល់ទាំងហ្វេសប៊ុកប្រពន្ធលោកពូទៀតខ្ញុំផ្ញើអោយគាត់មើលម៉ង បើបងមិនចង់ខ្ញុំបង្ហោះទេបងផ្ញើលុយអោយខ្ញុំមកគ្រប់យ៉ាងចប់ខ្ញុំលុបវាចោលទាំងអស់»។ មិនតែប៉ុណ្ណោះ ថែមទាំងបានផ្ញើរូបថតគណនីហ្វេសប៊ុករបស់ប្រពន្ធកូនក្តីរបស់មេធាវី ឈ្មោះគណនី Ou Thidapoeuv ផងដែរ។

បើតាមស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ជនសង្ស័យបានសារភាពអស់ហើយពីការធ្វើសកម្មភាពទាំងនេះ។ ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យទាំង០៤នាក់ខាងលើ សុទ្ធតែមានសារធាតុញៀននូវក្នុងទឹកនោម។ បច្ចុប្បន្ននេះ កងកម្លាំងជំនាញ កំពុងប្រមូលផ្តុំឯកសារ កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៣ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់


