ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋ ទៅបោះឆ្នោត បំពេញកាតព្វកិច្ច ម្ចាស់អំណាច
នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ រួមជាមួយប្រជាពលរដ្ឋទូទៅ បានអញ្ជើញទៅបំពេញកាតព្វកិច្ចជាម្ចាស់អំណាច ក្នុងនាមជាពលរដ្ឋខ្មែរ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី០៥ នៅការិយាល័យលេខ ១១៦៨ ក្នុងមណ្ឌលសាលាបឋមសិក្សា ស ខេង ខ្នារ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងសម្រេចចិត្តឱ្យច្បាស់ ដើម្បីជ្រើសរើសមេឃុំ-ចៅសង្កាត់ ដែលខ្លួនស្រឡាញ់គាំទ្រពេញចិត្តពេញថ្លើម ពិសេសបន្តអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា មណ្ឌលសាលាបឋមសិក្សា ស ខេង ខ្នារ មាន ០៣ការិយាល័យ និងមានពលរដ្ឋមានឈ្មោះត្រូវបោះឆ្នោតចំនួន ១ ១៦២ នាក់ រួមមាន៖ ការិយាល័យលេខ១១៦៦ មាន ៣៩៤នាក់ ការិយាល័យ១១៦៧ មាន ៣៤០នាក់ និងការិយាល័យលេខ១១៦៨ មានចំនួន ៤២៨នាក់។ ក្នុងនោះមានគណបក្សចំនួន០៣ ចូលរួមអង្កេតការណ៍ផងដែរ គឺគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សហ៊្វុនសុិនប៉ិច។

បើតាម លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋាន គ.ជ.ប ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅទូទាំងខេត្តត្បូងឃ្មុំ មានគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតសរុបចំនួន ១១ គណបក្ស មានពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត សរុបចំនួន ៤៦៩ ៥៦៨ នាក់ និងមានការិយាល័យបោះឆ្នោតសរុប ១ ៣១៨៕
អត្ថបទ៖ សាន វិឡែម


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


