ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង អញ្ជើញទៅបោះឆ្នោតឃុំ-សង្កាត់ នៅខេត្តបាត់ដំបង
នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនានេះ ជាពេលវេលាដ៏សំខាន់ដែលពលរដ្ឋខ្មែរអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវបំពេញកាតព្វកិច្ចក្នុងនាមប្រជាពលរដ្ឋ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដើម្បីបន្តដឹកនាំមូលដ្ឋានដែលពួកគេពេញចិត្ត។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ៥០៣ ក្នុងវិទ្យាល័យ សោហឺ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង។ ចំណែកស្ថានភាពទូទៅនៅក្នុងខេត្តបាត់ដំបង មានសភាពស្ងៀមស្ងាត់ល្អប្រសើរ មិនមានករណីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការ ចាប់ពីម៉ោង ៧ ព្រឹក ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដាក់បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ សរុប ៨៦ ០៩២ នាក់ ស្ត្រី ២៧ ៨១៣នាក់។ ដោយឡែកឃុំ-សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១ ៦៥២ ហើយចំនួនក្រុម ប្រឹក្សាឃុំ-សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ-សង្កាត់ទាំងអស់ មានចំនួន ១១ ៦២២ រូប។

ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៦០២ ការយាល័យ។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ២០៥ ៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយ នៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤ ៩០៤ ៨៣២ នាក់៕
អត្ថបទ៖ សៅ សារិទ្ធ


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


