ព័ត៌មានជាតិ
មន្រ្តីជាង ១៥០ នាក់ ចូលខ្លួនប្រកាសទ្រព្យសម្បត្តិដល់អង្គភាពប្រឆាំងអំពើពុករលួយ
អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា ACU បានឱ្យដឹងថា នៅក្នុងខែឧសភាឆ្នាំ២០២២នេះ មានមន្រ្តីជាង ១៥០ នាក់ បានចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិនិងបំណុល និងបានទទួលពាក្យបណ្តឹងជិត៤០ក្នុងនោះមានបណ្តឹងជិត៣០ កំពុងបើកការអង្កេតស្រាវជ្រាវ។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយកាលពីចុងសប្តាហ៍នេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា នៅក្នុងខែខែឧសភា ឆ្នាំ២០២២កន្លងទៅនេះមានមន្រ្តីចំនួន ១៥២ រូបបានចូលមកប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួននៅអង្គភាព ACU។ ក្នុងចំណោមមន្រ្តីមកប្រកាសទ្រព្យសម្បត្តិ ១៥២ រូបមានមន្រ្តីថ្មីចំនួន ១៣៣ រូបនិងមន្រ្តីចំនួន ១៩រូបបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលចុងក្រោយគេដោយសារតែពួកគាត់ឈប់ពីការងារនិងចូលនិវត្តន៍។

លោក ឱម យ៉ិនទៀង បានឱ្យដឹងទៀតថា ក្រៅពីនេះអង្គភាព ACU ក៍បានទទួលពាក្យបណ្តឹងចំនួន ៣៧ ពាក្យបណ្តឹង។ ក្នុងនោះមានពាក្យបណ្តឹងចំនួន ២៨ ត្រូវបានអង្គភាព ACU បានកំពុងចាត់ការស្រាវជ្រាវដល់មូលដ្ឋាន ស្តាប់ការបំភ្លឺរបស់ភាគីពាក់ព័ន្ធ និង៩ករណីទៀតសម្រេចបើកមើលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមសំណូមពរសើបអង្កេត។
ក្រោយពីពិនិត្យវិភាគ ចុះពិនិត្យស្រាវជ្រាវឬឲ្យបំភ្លឺជាលាយល័ក្ខណ៍អក្សរផ្ទាល់ដោយផ្ទាល់មាត់ក្តី អង្គភាពប្រឆាំងអំពើពុករលួយសម្រេចបញ្ចប់ដោយជម្រាបដល់ម្ចាស់បណ្ដឹងវិញថា ពាក្យបណ្ដឹងទាំងនោះមិនមានពាក់ព័ន្ធនឹងអំពើពុករលួយដែលជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងពុករលួយនោះទេ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


