ព័ត៌មានជាតិ
ប្រធាន ACU រាយការណ៍ប្រាប់ក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយពីការមិនបានប្រកាសទ្រព្យសម្បត្តិរបស់ ចេនហ្ស៊ី
ប្រធានអង្គការភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានឱ្យដឹងថាអង្គភាពបានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយពីការមិនបានប្រកាសទ្រព្យសម្បត្តិចុងក្រោយរបស់អតីតអ្នកឧកញ៉ា និងជាទីប្រឹក្សារដ្ឋាភិបាល លោក ចេនហ្ស៊ី ដែលលោក ឱម យ៉ិនទៀង បានបញ្ជាក់ថាការមិនបានប្រកាសទ្រព្យរបស់លោក Chen Zhi គឺដោយសារ «ជាប់គុកនៅប្រទេសចិន»។

លើកឡើងក្នុងការធ្វើបទបង្ហាញក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា៖ «មានបុគ្គល២នាក់អត់ប្រកាសទ្រព្យទេ! ១មាន Chen Zhi នោះ ឱ្យតែតែងតាំងជាទីប្រឹក្សាខ្ញុំអត់ខ្វល់រឿងចិន ចូរ អីទេ ឱ្យតែតែងតាំងជាទីប្រឹក្សាគឺត្រូវប្រកាសទ្រព្យណា! មិនមែនរដ្ឋាភិបាលយើងធ្វើលេងសើចឯណា។ ប្រកាសទ្រព្យមក ACU ប៉ុន្មានដងហើយ។ ពេលគាត់បញ្ឈប់ពីទីប្រឹក្សាគាត់អត់បានប្រកាសទ្រព្យចុងក្រោយផង។ យើងបានរាយការណ៍មូលហេតុព្រោះគាត់ជាប់គុកនៅប្រទេសចិន។អាហ្នឹងខ្ញុំត្រូវរាយការណ៍ដល់ក្រុមប្រឹក្សាជាតិកុំឱ្យគាត់ថាយើងមិនអនុវត្តច្បាប់លើករណីគាត់មិនប្រកាសទ្រព្យនេះ Chen Zhi ណា»។
លោក ឱម យ៉ិនទៀង បានបញ្ជាក់ថាអ្នកដែលត្រូវប្រកាសទ្រព្យសម្បត្តិនៅកម្ពុជាគឺចាប់ពីរាល់អ្នកដែលត្រូវបានតែងតាំងដោយអនុក្រឹត្យឡើង។

គួរឱ្យដឹងផងដែរថា អតីតអ្នកឧកញ៉ា Chen Zhi ត្រូវបានរដ្ឋាភិបាលចាប់ខ្លួនបញ្ជូនទៅកាន់ប្រទេសចិនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងដោយផ្នែកទៅតាមសំណើរបស់អាជ្ញាធរចិន។ ការចាប់ខ្លួន ចេនហ្ស៊ី នេះគឺបន្ទាប់ពីអាជ្ញាធរចិនបានធ្វើការស៊ើបអង្កេតដោយអាថ៌កំបាំងលើក្រុមហ៊ុនព្រីនស៍គ្រុប តាំងពីឆ្នាំ២០២០ បន្ទាប់ពីក្រុមហ៊ុននេះមានឈ្មោះក្នុងបណ្ដឹងនៅតុលាការចិនក្នុងសំណុំរឿងឆបោកអនឡាញ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងក្នុងបទសម្ភាសន៍មួយជាមួយ Reuter កាលពីខែមករាថា ចេនហ្ស៊ី ទទួលសញ្ញាតិខ្មែរបានដោយខុសច្បាប់ ហើយការបញ្ជូនទៅប្រទេសកំណើតរបស់គេវិញ គឺឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបទល្មើសឆបោកបោកអនឡាញនៅក្នុងប្រទេស៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


