Connect with us

ព័ត៌មានជាតិ

នារីវ័យក្មេងម្នាក់ នៅខេត្តកំពត ត្រូវរង្វាន់ ១០០ លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ

បានផុស

នៅ

បន្ទាប់ពីបានចុះប្រគល់ទឹកប្រាក់រង្វាន់ធំដល់អតិថិជនម្នាក់រស់នៅស្រុកទ្រាំង ខេត្តតាកែវ កាលពីពេលកន្លងទៅនោះ នៅសប្ដាហ៍នេះ ក្រុមហ៊ុនខារ៉ាបាវ បាន​បន្ត​រកឃើញ​អ្នក​ដែលមាន​សំណាង​បានឈ្នះ​ទឹកប្រាក់​រង្វាន់ ១០០​ លាន​រៀល​ម្នាក់​ទៀតហើយ មានឈ្មោះ ញ៉ែម ស្រីនួន ភេទ​ស្រី អាយុ ​១៨ ​ឆ្នាំ ជា​កូន​កសិករ រស់នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្តកំពត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ដំណើរ​ចុះ​ប្រគល់​រង្វាន់​ធំ​នូវ​ទឹកប្រាក់​សុទ្ធ ១០០ ​លាន​រៀល​ដល់​លំនៅឋាន កញ្ញា ញ៉ែម ស៊ីនួន បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ឆ្នាំ ២០២២ ​នេះ កញ្ញា ទើបតែ​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​បាក់​ឌុប ហើយក៏​កំពុង​រិះរក​មុខរបរ ឬ​ការងារ​ធ្វើ​ដើម្បី​ទទួលបាន​កម្រៃ​ជួយ​ដល់​គ្រួសារ​។

​កញ្ញា បាន​បន្តទៀតថា សម្រាប់​ការ​ត្រូវ​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នូវ​ទឹកប្រាក់​ ១០០​ លាន​រៀល​នៅពេលនេះ គឺជា​រឿង​ដែល​មិន​នឹកស្មាន​ដល់​នោះទេ ខណៈដែល​កាលពី​សប្ដាហ៍​មុននេះ បន្ទាប់ពី​ធ្វើការ​ងារ​ផ្ទះ​រួច​ក៏​ទៅ​ទិញ​ភេសជ្ជៈខា​រ៉ា​បាវមួយ​កំប៉ុង ពី​អ្នកលក់​នៅ​ជិត​ផ្ទះ​មក​ទទួលទាន លុះ​ពេល​គាស់​ឃើញ​ត្រូវ​រង្វាន់ ១​ កំប៉ុង ហើយ​យកទៅ​ប្ដូរ​កំប៉ុង ថ្មី មួយទៀត ស្រាប់តែ​គាស់​ម្ដងទៀត​ក៏​ឃើញ​ត្រូវ​រង្វាន់​ធំ​ទឹកប្រាក់ ​១០០​ លាន​រៀល​តែម្ដង​។ ភ្លាមនោះ​កញ្ញា​ពិត​ជាមាន​អារម្មណ៍​រំភើប​សប្បាយចិត្ត​ជាខ្លាំង ហើយក៏​ស្រែកប្រាប់​ឪពុកម្តាយ និង​បងប្អូន​ឲ្យ​បានដឹង និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈលេខ​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​ស្រាប់​។

​កញ្ញា ស៊ីនួន បាន​បញ្ជាក់ថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់ពី​ក្រុម​ហ៊ុនខា​រ៉ា​បាវ កញ្ញានឹង​យក​មួយចំនួន​សង់ផ្ទះ​ឲ្យ​បាន​សមរម្យ និង​ទុក​មួយចំនួនទៀត​បង្កើត​មុខរបរ​ ដើម្បី​ជួយ​សម្រាល​បន្ទុក​លោកឪពុក​ដែល​ដើរ​ស៊ី​ឈ្នួល​ធ្វើជាងសំណង់ និង​ធ្វើ​ម្ហូប​ការ​ឲ្យ​គេផងដែរ។

​ជា​ចុងក្រោយ កញ្ញា ញ៉ែម ស៊ីនួន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​នូវ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​កែប្រែ​នូវ​ជីវភាព​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​ក្រលំបាក​ឱ្យមាន​លុយ​ចាយ​គ្រប់គ្រាន់​ហ្នឹង​គេ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ១៣ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ១៦ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ៣៣ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ៤៣ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម