Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ទទួលបាន​លិខិត​សរសើរ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ក្លាយជា​ក្រុមហ៊ុនផលិតស្រាបៀរ​ក្នុងស្រុក​គំរូ​ដំបូង​គេ​បង្អស់

បានផុស

នៅ

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ទទួលបាន​លិខិត​សរសើរ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ក្លាយជា​ក្រុមហ៊ុនផលិតស្រាបៀរ​ក្នុងស្រុក​គំរូ​ដំបូង​គេ​បង្អស់​ស្ម័គ្រចិត្ត​ចូលរួម​សហការ បំពាក់​ឧបករណ៍​វាស់​ចំណុះ​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​សុរា ដើម្បី​តម្លាភាព​ចំណូល​ពន្ធអាករ​ជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២០ ខែមិថុនា ឆ្នាំ​២០២២ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បានរៀបចំ​ពិធី​សម្ពោធ​ដាក់អោយ​ដំណើរការ​ឧបករណ៍​វាស់​ចំណុះ​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​លោកជំទាវ​នៅ​រោងចក្រ​ផលិត​ស្រា​បៀរ Vattanac Brewery​។ កម្មវិធី​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់ អ្នកឧកញ៉ា សំ អាង និង​អ្នកឧកញ៉ា ឈុន លាង ដែលជា​សហ​ស្ថាបនិក​, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយក​ប្រតិបត្តិ​, គណៈ​គ្រប់គ្រង​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ជាច្រើនរូប​ផងដែរ​។​

​ឯកឧត្តម គង់ វិបុល បាន​ពាំ​នាំនូវ​ការថ្លែងអំណរគុណ និង​ការកោតសរសើរ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី តាមរយៈ​លិខិត​សរសើរ​របស់​សម្តេច​ផ្ទាល់​ជូន​ចំពោះ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​សហការ​អនុវត្ត​តាម​សេចក្តីណែនាំ​លេខ ១៥០២៤ អ​ពដ ចុះ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ ស្តីពី​កាតព្វកិច្ច​ដំឡើង​ឧបករណ៍​វាស់​ចំណុះ​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា របស់​សហគ្រាស​ផលិត​ក្នុងស្រុក ស្របតាម​ខ្លឹមសារ​ប្រកា​សលេខ ០១០ សហវ​.​ប្រក ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បើទោះបីជា​ក្រុមហ៊ុន​ទើប​ចាប់ផ្តើម​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ក្នុង​រយៈពេល​ដ៏​ខ្លី​ក៏ពិតមែន​។ បន្ទាប់ពី​ទទួលបាន​កូនសោរ​ត្រួតពិនិត្យ​ឧបករណ៍​វាស់​ចំណុះ​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា របស់​រោងចក្រ​ស្រា​បៀរ Vattanac Brewery ពី​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ឯកឧត្តម​បាន​ថ្លែងថា កាយវិការ​នេះ មិន​ត្រឹមតែ​បាន​ឆ្លុះបញ្ចាំង​ពី​អភិបាលកិច្ច​សាជីវកម្ម​ដ៏​ល្អប្រសើរ​របស់​ក្រុមហ៊ុន​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​គំរូ​ដ៏​ល្អ​សម្រាប់​សហគ្រាស​ផ្សេងទៀត​ក្នុង​វិស័យ​ដូចគ្នានេះ​ក៏ដូចជា​សហគ្រាស​ទូទៅ និង​ជាការ​រួមចំណែក​មិនអាច​ខ្វះ​បាន​ពី​វិស័យ​ឯកជន​ដែលជា​ដៃគូ​ដ៏​សំខាន់​របស់​រដ្ឋ និង​ជា​កម្លាំងចលករ​សម្រាប់​ការអភិវឌ្ឍ​និង​រីកលូតលាស់​នៃ​សេដ្ឋកិច្ចជាតិ​។

អ្នកឧកញ៉ា ឈុន លាង សហ​ស្ថាបនិក​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បាន​ថ្លែងឱ្យដឹងថា ថ្វី​ត្បិត​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ជា​ក្រុមហ៊ុនស្រា​បៀរ​ក្នុងស្រុក​ដែល​ឈាន​ជើង​ចូលក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ក្រោយ​គេ​រាប់សិប​ឆ្នាំ​ក៏ពិតមែន ប៉ុន្តែ គំរូ​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ឯកឧត្តម គង់ វិបុល ក្នុង​ការដ្ឋាន​កែទម្រង់​វិស័យ​ពន្ធដារ​កម្ពុជា ជាពិសេស ស្នាដៃ​ដ៏​ធំធេង​របស់​ឯកឧត្តម​ក្នុង​ការធ្វើ​ទំនើបកម្ម​វិស័យ​ពន្ធដារ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​មុនគេ រហូត​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ ក្នុងការ​ប្រមូល​ចំណូល​ពន្ធ​ជូន​ជាតិ ព្រមទាំង​បានធ្វើឱ្យ​វិស័យ​ពន្ធដារ​កម្ពុជា​មាន​ភាព​ជឿនលឿន​ទាន់សម័យ ងាយស្រួល និង​កាន់​តែមាន​តម្លាភាព បាន​ជំរុញ​ឱ្យ វឌ្ឍនៈ ប្រ៊ូ​វើ​រី សម្រេចចិត្ត​ធ្វើជា​គំរូ​គេ​ប្រកបដោយ​ភាពចាស់ទុំ សុទិដ្ឋិនិយម និង​ការទទួលខុសត្រូវ​ខ្ពស់បំផុត ដោយបាន​ស្ម័គ្រចិត្ត​ចូលរួម​សហការ​បំពាក់​និង​ដាក់ឱ្យ​ដំណើរការ​ឧបករណ៍​វាស់​ចំណុះ​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា ដើម្បី​តម្លាភាព​ចំណូល​ពន្ធអាករ​ជាតិ និង​ធានា​នូវ​ការប្រកួតប្រជែង​ដោយ​ស្មើភាព​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​។ អ្នកឧកញ៉ា ក៏បាន​រំលឹក​ដែរ​ថា រោងចក្រ វឌ្ឍនៈ ប្រ៊ូ​វើ​រី ត្រូវបាន​សាងសង់ឡើង​ក្នុងអំឡុងពេល​ដ៏​លំបាក​នៃ​ការបិទ​ខ្ទប់​ដោយសារ​ការផ្ទុះ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ ដោយមាន​ការជឿជាក់​លើ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការជឿជាក់​លើ​បទ​ពិស​សោធន៍ និង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ឯង ក្នុងការ​ចូលរួម​ជា​វិជ្ជមាន​នៅក្នុង​សង្គម និង​ជាមួយ​រាជរដ្ឋាភិបាល ក្រុមហ៊ុន​បាន​តស៊ូ​ប្តេជ្ញា​បោះទុន​វិនិយោគ​ដោយ​ឥត​រារែក និង​ពុះពារ​ជំរុញ​ការសាងសង់​រោងចក្រ​ស្រា​បៀរ វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​ប្រើពេល​ត្រឹមតែ ៤៨៣​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​អាច​ចាប់ផ្តើម​ដំណើរការ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ជា​បណ្តើរៗ ទោះបីជា​ការសាងសង់​មិនទាន់​សម្រេចបាន ១០០% ក៏ដោយ ព្រោះតែ​ចង់​ឆាប់​បាន​ចូលរួម​ជំរុញ​សកម្មភាព​សេដ្ឋកិច្ចជាតិ​ឱ្យ​រស់​រវើក​ឡើងវិញ ក៏ដូចជា​ចូលរួម​បង្កើន​ចំណូល​ពន្ធ​ជូន​រដ្ឋ​ផងដែរ​។

អ្នកឧកញ៉ា​បានឱ្យដឹង​បន្តទៀតថា គិត​មកទល់​ថ្ងៃនេះ Vattanac Brewery ផលិត​បាន​ស្រា​បៀរ​ចំនួន ២​ប្រភេទ គឺ​ស្រា​បៀរ វឌ្ឍនៈ និង​ស្រា​បៀរ គ្រុឌ ដែល​ទើបបាន​ឈាន​ជើង​ចូលក្នុង​ទីផ្សារ​កម្ពុជា​ត្រឹម​រយៈពេល​ជាង ៦​ខែ​ប៉ុណ្ណោះ​។ ប៉ុន្តែ ស្រា​បៀរ វឌ្ឍនៈ និង​ស្រា​បៀរ គ្រុឌ បានទទួល​មេដាយមាស ពី​ស្ថាប័ន MONDE SELECTION ដ៏​ល្បីល្បាញ​សម្រាប់​ឆ្នាំ​២០២២ នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក ស្រប​ពេលដែល​ស្រា​បៀរ​ជាច្រើន​ម៉ាក​ផ្សេងទៀត​ដែលមាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​យូរ​ឆ្នាំ​មកហើយ​ទទួលបាន​ត្រឹម​មេដាយប្រាក់ បន្ទាប់ពី​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​វាយតម្លៃ​យ៉ាង​ហ្មត់ចត់ និង​ច្រើន​ដំណាក់កាល​ដោយ​គណៈកម្មការ​ជំនាញ​ខាង​ស្រា​បៀរ​អន្តរជាតិ​ជាច្រើនរូប​។ អ្នកឧកញ៉ា​បាន​បញ្ជាក់ថា នេះ​មិនមែនជា​រឿង​ថ្មី​ប្លែក​នោះទេ ដែល​ផលិតផល​ស្រា​បៀរ​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ទទួលបាន​នូវ​មេដាយមាស​ក្នុង​រយៈពេល​ដ៏​ខ្លី​បែបនេះ​។ សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ កើតឡើង​ដោយសារ​ក្រុមហ៊ុន​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​តាម​បទដ្ឋាន​ស្តង់ដារ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង រសជាតិ គុណភាព និង​អនាម័យ ជាដើម​។ អ្នកឧកញ៉ា​បាន​បន្ថែមទៀតថា Vattanac Brewery ទើប​ផលិត​បាន​ស្រា​បៀរ​ថ្មី​មួយ​ប្រភេទ​ទៀត​ទឹក​ពណ៌​ខ្មៅ​ឈ្មោះថា “Dragon Beer” មាន​រសជាតិ​កាន់តែ​ពិសេស​ប្លែក​មិន​ធ្លាប់មាន​ពីមុនមក ដែល​គ្រោង​នឹងដាក់​លក់​លើ​ទីផ្សារ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ហើយ​ក្នុង​ពេលអនាគត​ដ៏​ខ្លី ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ក៏​នឹង​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ជាច្រើន​ប្រភេទ​ផ្សេងទៀត ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ វឌ្ឍនៈ គ្រុប ដែលជា​គ្រុប​ដ៏​លេចធ្លោ​មួយ តែងតែ​ទទួលបាន​ពានរង្វាន់​ធំៗ​ជា​បន្ត​បន្ទាប់ពី​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ល្បីៗ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ដោយសារ​ការប្រកាន់​ខ្ជាប់​នូវ​គុណ​តម្លៃ​ស្នូល «​គុណភាព សុខភាព សេវាកម្ម​ល្អ​ឯក និង​មេត្រីភាព​បរិស្ថាន​» តាំងពីដើម​រៀងមក សម្រាប់​រាល់​ការវិនិយោគ​ទាំងឡាយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​រួមមាន វិស័យ​ធនាគារ វិស័យ​អចលនទ្រព្យ វិស័យ​បដិសណ្ឋារកិច្ច វិស័យ​ម្ហូបអាហារ វិស័យ​ទំនិញ និង​សេវាកម្ម​ព្រមទាំង​វិស័យ​សំខាន់ៗ​ជាច្រើន​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម