ព័ត៌មានជាតិ
យីហោភេសជ្ជៈខ្មែរជាច្រើនម៉ាកកំពុងផលិតលក់ពេញផ្ទៃប្រទេស ប្រជែងភេសជ្ជៈនាំចូលពីបរទេស
យីហោភេសជ្ជៈក្នុងស្រុកកំពុងត្រូវបានផលិត និងចែកចាយនៅលើទីផ្សារប្រជែងភេសជ្ជៈនាំចូលពីបរទេស ដើម្បីស្រូបទាញចំណែកទីផ្សារអតិថិជន។
ក្រុមហ៊ុនវឌ្ឍនៈ ប៊្រូវើរី
ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលវិនិយោគលើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ដែលមានលើវិស័យធនាគារ អចលនទ្រព្យ បដិសណ្ឋារកិច្ច វិស័យម្ហូបអាហារ ទំនិញ និងសេវាកម្មព្រមទាំងវិស័យសំខាន់ៗជាច្រើនទៀត។

លើវិស័យឧស្សាហកម្មចំណីអាហារក្រៅពីស្រាបៀរ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានផលិតភេសជ្ជៈគ្មានជាតិស្រវឹងជាច្រើនមុខផ្គត់ផ្គង់ទីផ្សារក្នុងស្រុកក្នុងនោះមានដូចជា ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌអាយស៍, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈ វី-អាកទីវ ក្រហម, និងភេសជ្ជៈ វី-អាកទីវ បៃតង។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស
ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលវិនិយោគដោយសហគ្រិនខ្មែរ ១០០%។ ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនជីប ម៉ុង គ្រុប ក្រុមហ៊ុនមានផលិតភេសជ្ជៈទាំងមានជាតិស្រវឹងនិងគ្មានជាតិស្រវឹង។ ខ្មែរ ប៊ែវើរីជីស ត្រូវបានគេស្គាល់តាមរយៈរោងចក្រផលិតស្រាបៀរកម្ពុជា។ ក្រៅពីនេះក្រុមហ៊ុនមានផលិតភេសជ្ជៈប៉ូវកម្លាំងជាច្រើនប្រភេទមានដូចជា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ, ទឹកក្រូចអាយស៍ IZE, ភេសជ្ជៈ EXPREZ, ភេសជ្ជៈ ICY COOL, ភេសជ្ជៈប៉ូវកម្លាំង KIZZ រួមទាំងទឹកពិសារបរិសុទ្ធកម្ពុជា។

ក្រុមហ៊ុនឆេមពាន
ឆេមពានជាក្រុមហ៊ុនវិនិយោគដោយសហគ្រិនខ្មែរតាំងពីឆ្នាំ២០១៧ ជាមួយការផលិតភេសជ្ជ:ប៉ូវកម្លាំងឆេមពានអាយ៍ រសជាតិម៉ុងតុលមុនដំបូងគេ។ នៅឆ្នាំ២០២៤ ក្រុមហ៊ុនបានបង្កើតឆេមពានហ្រ្គីន ដើម្បីឲ្យអតិជនមានជម្រើសរសជាតិកាន់តែច្រើន និងនៅដើមឆ្នាំ២០២៥ ក្រុមហ៊ុនបានបង្កើតនូវសមិទ្ធិផលថ្មី ស្រាបៀរហ្រ្គីតថ្មី រួមទាំងភេសជ្ជ:ប៉ូវកម្លាំងហ្រ្គីតដែលមានវីតាមីនជំនួយដល់ភ្នែក។
មកដល់ពេលនេះ ឆេមពានគ្រុបមានផលិតផលជាច្រើនដូចជា ឆេមពានអាយ៍ ឆេមពានហ្រ្គីន, ថប់អាប់, ស្រាប្រៀរហ្រ្គីត Premium lager, ភេសជ្ជ:ប៉ូវកម្លាំងហ្រ្គីត និង Greet Premium black។

ក្រៅពីក្រុមហ៊ុនក្នុងស្រុកដែលកំពុងផលិតភេសជ្ជៈប្រកួតប្រជែងលើទីផ្សារ បច្ចុប្បន្នក៏មានយីហោភេសជ្ជៈបរទេសមួយចំនួន បានទទូលអាជ្ញាបណ្ណផលិតនៅក្នុងប្រទេសកម្ពុជាដើម្បីលក់ចែកចាយដល់អតិថិជន។.
ក្រុមហ៊ុន Cambodia Beverage Company Limited (កូកា-កូឡា)
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹងដ៏ល្បីឈានមុខគេរបស់ពិភពលោក។
ក្រុមហ៊ុនបានប្រតិបត្ដិការរោងចក្រនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាងពីរទសវត្សរ៍តាំងពីឆ្នាំ ១៩៩៣ ពីរោងចក្រខ្នាតតូច រហូតដល់បង្កើតរោងចក្រផលិតខ្នាតធំនៅឆ្នាំ២០១៦ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការទីផ្សារក្នុងស្រុក។

សាងសង់នៅលើផ្ទៃដីទំហំ ១២,៥ ហិកតា ជាមួយទុនវិនិយោគប្រមាណ ១០០ លានដុល្លារ តាមរយៈការបំពាក់បច្ចេកវិទ្យា និងទំហំផលិតកម្មប្រសើរជាងមុន រោងចក្រថ្មីរបស់ក្រុមហ៊ុនអាចផលិតភេសជ្ជៈកូកាកូឡា និងភេសជ្ជៈផ្សេងទៀតបានរហូតដល់ទៅ ៥៤ ពាន់ដបប្លាស្ទិច និង ៦០ពាន់កំប៉ុង ក្នុងមួយម៉ោង ដែលទំហំផលិតកម្មនេះធំជាងមុនចំនួនដប់ដង។
បច្ចុប្បន្នក្រុមហ៊ុនបានបង្កើនការផលិតភេសជ្ជៈរសជាតិថ្មីៗទាំងមានជាតិស្ករតិច និងមិនមានជាតិស្ករមានដូចជា៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes Fuzetea Dasani, Samurai និង Aquarius។
ក្រុមហ៊ុន ខេមប្រ៊ូវ
ភេសជ្ជៈប៉ិបស៊ីរបស់អាមេរិក ក៏មានរោងចក្រផលិតនៅក្នុងប្រទេសកម្ពុជា ដែលមានមូលដ្ឋានផលិតកម្មនៅក្នុងខេត្តព្រះសីហនុ។ រោងចក្រនេះក៏ត្រូវបានគេស្គាល់តាមរយៈការផលិតស្រាបៀរអង្គរ ជាយីហោស្រាបៀរដ៏ល្បីល្បាញផលិតក្នុងស្រុកតាំងពីឆ្នាំ១៩៩២។

ចាប់ពីឆ្នាំ ១៩៩២ ក្រុមហ៊ុនខេមប្រ៊ូវ បានសហការជាមួយក្រុមហ៊ុនប៉ិបស៊ីកូ ក្នុងការវេចខ្ចប់និងចែកចាយភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា រួមមាន ទឹកក្រូចប៉ិបស៊ី មីរីនដា 7-UP និងស្ទីង។
ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាស៊្បែរគ្រុប ក្រុមហ៊ុនក៏បានផលិតនិងចែកចាយម៉ាកសញ្ញាស្រាបៀរអន្តរជាតិនានា រួមមានស្រាបៀរដ៏ល្បីរបស់ប្រទេសដាណឺម៉ាក គឺស្រាបៀរកាស៊្បែរ ស្រាផ្លៃឈើដ៏ល្បីរបស់អឺរ៉ុបគឺ Somersby ស្រាបៀរលំដាប់ថ្នាក់លេខ១ របស់ជប៉ុនគឺ ស្រាបៀរអាសាហ៊ី និងស្រាបៀរស្តោតរបស់ប្រទេសអៀកឡង់ គឺស្រាបៀរ Guinness។ ក្រុមហ៊ុនក៏ផលិតស្រាបៀរម៉ាកសញ្ញាក្នុងស្រុក រួមមានស្រាបៀរខ្លាំង និងប៊្លែកផេនធ័រផងដែរ៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


