សេចក្ដីជូនដំណឹង
ក្រុមហ៊ុន វឌ្ឍនៈ ចូលរួមគាំទ្រសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំព្រឹត្តិការណ៍ដ៏ធំ “សាទរកម្ពុជា” ស្វាគមន៍ឆ្នាំ២០២៥

ព្រឹត្តការណ៍“សាទរកម្ពុជា” កំពុងក្លាយជាប្រធានបទដ៏ពេញនិយមដោយឃើញមានបុគ្គលល្បីៗក្នុងបណ្តាញសង្គមចែករំលែក និងចូលរួមផ្សព្វផ្សាយព្រឹត្តការណ៍ដ៏អស្ចារ្យនេះ។ ក្រុមហ៊ុន វឌ្ឍនៈ ដែលតែងតែចូលរួមប្រារព្វកម្មវីធីតូចធំ បន្តឆន្ទះស្មារតីខ្មែរតែ១ ចូលរួមឧបត្ថម្ភគាំទ្រសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត “សាទរកម្ពុជា” ដែលនឹងប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ មុខព្រះបរមរាជរាំង ដោយមានការរៀបចំក្បួនដង្ហែដ៏ធំចូលរួមដោយមនុស្សប្រមាណ ៣០០០នាក់ដើរចូលរួមដង្ហែ រួមទាំងមានការសម្តែងទស្សនីយភាពចម្រុះគ្រប់ទម្រង់ មានទាំងការបង្ហោះពោង និងតុបតែងរចនានូវគ្រឿងលម្អ ជាមួយពណ៌ប្លែកៗ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈខ្មែរ ការប្រគំតន្ត្រី ដើម្បីបង្ហាញពីភាពអស្ចារ្យនៃប្រទេសកម្ពុជា ក្នុងគោលបំណងសាទរសង្គមកម្ពុជាដ៏រស់រវើក បង្ហាញវិសេសភាពនៃអត្តសញ្ញាណរបស់យើង ព្រមទាំងលើកតម្កើងមោទនភាពក្នុងភាពប្រជាជាតិតែមួយ។

ក្រៅពីនេះក៏មានកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត ការប្រគំតន្ត្រី ស្តង់ម្ហូបអាហារចម្រុះ ស្តង់ផលិតផលរបស់ក្រុមហ៊ុនវឌ្ឍនៈ មានម៉ាកសញ្ញា វឌ្ឍនៈ, គ្រុឌ, ដ្រាហ្គិន, និងវី-អាកទីវ នៅសួនច្បារមុខវត្តឧណ្ណាលោមចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ សូមបងប្អូនចូលរួមកម្សាន្ត និងជាសក្ខីភាពក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ «សាទរកម្ពុជា» ទាំងអស់គ្នា៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


