ព័ត៌មានជាតិ
ឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភថវិកា ១០លានរៀលភ្លាមដល់កីឡាករ ឡុង ជិន សង់ផ្ទះក្រោយខ្យល់ខ្លាំងបាក់រំលំខ្ទិចអស់
ផ្ទះកីឡាករ ឡុង ជិន បានបាក់រលំខ្ទិចអស់ដោយគ្រោះធម្មជាតិ គឺខ្យល់ខ្លាំងពេក កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអន្លង់ខ្លែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ ភ្លាមៗមិនបង្អង់យូរលោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ១០លានរៀល ដើម្បីសង់ផ្ទះឡើងវិញជូនគ្រួសារ កីឡាករ ឡុង ជិន។

តាមរយៈវីដេអូប្រមាណជាង ៣០វិនាទី កីឡាករ ឡុង ជិន បានសម្តែងការថ្លែងអំណរអរគុណជូនចំពោះលោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ វ៉ន សុមេតា ដែលបានឧបត្ថម្ភថវិកា ១០លានរៀល ក្នុងការជួយសាងសង់ផ្ទះឲ្យលោកបានស្នាក់នៅបន្តទៀត។

សូមស្តាប់ការលើកឡើងរបស់កីឡាករ ឡុង ជិន៖
អ្នកលេង គុន ខ្មែរ ឡុង ជិន គឺជាកីឡាករប្រដាល់ម្នាក់ដែលឈរលើសង្វាន់ជាង ១០ឆ្នាំ ហើយកំពុងទទួលបានប្រជាប្រិយភាព ពីអ្នកនិយមគុនខ្មែរ ខណៈដែលលោកក៏ធ្លាប់ជាម្ចាស់ខ្សែក្រវាត់ប្រាក់នៅស្ថានីយ៍ទូរទស្សន៍ PNN ផងដែរ៕

















-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


