ព័ត៌មានជាតិ
ត្រឹមរយៈពីរថ្ងៃលោកឧកញ៉ា ឡេង ប្រុស និងក្រុមគ្រួសារត្រកូល “ឡេង” បរិច្ចាគថវិកាជាង ៣ម៉ឺនដុល្លារ និងត្រីខប្រមាណ ១,៥០០កេស ក្នុងកិច្ចការមនុស្យធម៌
ឧកញ៉ាត្រកូល«ឡេង»ត្រូវបានមហាជនទូទៅឱ្យរហស្សនាមថា ឧកញ៉ាចិត្តធម៌ឬឧកញ៉ាបេះដូងមនុស្សធម៌។ ជាក់ស្តែងបងប្អូនត្រកូល« ឡេង»តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិ។ កាយវិការមនុស្សធម៌នេះធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា។

ជាក់ស្តែងត្រឹមរយៈពេលថ្ងៃលោកឧកញ៉ា ឡេង ប្រុស និងបងបង្អូនគ្រួសារត្រកូល “ឡេង” នាំយក ថវិកាចំនួន ៣ម៉ឺនដុល្លារ និងត្រីខចំនួន ១,៥០០កេស ដល់កាកបាទ ក្រហមកម្ពុជាសាខា ខេត្ត កណ្តាល និងក្រុមការងារចាក់វ៉ាក់សាំងបង្ការកូវីដរបស់យោធភូមិភាគទី៥ នៃក្រសួងការពារជាតិ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ ៥ បានប្រកាសតាមរយៈទំព័រហ្វេសបុកនៅរសៀលថ្ងៃទី២២ ខែកក្កដានេះបាន ថ្លែងអំណរគុណ យ៉ាងជ្រោលជ្រៅ ដល់លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ អគ្គនាយកក្រុមហ៊ុន ណាវ៉ាត្រាខ្នាតយក្ស ដែលបានជួយឧបត្ថម្ភត្រីខកំប៉ុងចំនួន ៥០០កេស និងថវិកា ៤០.០០០.០០០រៀល (១ម៉ឺនដុល្លារអាមេរិក) ដល់ក្រុមការងារចាក់វ៉ាក់សាំងរបស់យោធភូមិភាគទី៥។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងថា ជួសមុខអោយឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៥ ក្នុងនាមខ្ញុំបាទ ប្រធានក្រុមការងារចាក់វ៉ាក់សាំង កូវីដ-១៩ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឧកញ៉ា ឡេង ប្រុស និងលោកជំទាវ សូមជូនពរលោកឧកញ៉ា និងលោកជំទាវ បុត្រា បុត្រី មានសុខភាពល្អ ជោគជ័យការងារ និងជួបប្រទះ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ដោយឡែកនៅថ្ងៃទី២១ ខែកក្កដាម្សិលមិញ លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ និងក្រុមគ្រួសារត្រកូល “ឡេង” ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ១០០,០០០,០០០រៀល (២៥,០០០ដុល្លារ) និងត្រីខកំប៉ុងចំនួន១,០០០កេស ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់លោកឧកញ៉ា និងលោកជំទាវ ក្នុងការបបរិច្ចាគថវិកា និងសម្ភារៈដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។
សូមជម្រាបជូនថា ក្រុមគ្រួសារត្រកូល “ឡេង” មានលោកឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាវ័យក្មេង ឡេង បញ្ចពណ៌ ក្នុងឆ្នាំ២០២១នេះ បានបរិច្ចាគធនធានសម្ភារៈ និងថវិកាជាច្រើនលានដុល្លារអាមេរិកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា សមាគម និងជនរងគ្រោះដែលជួបបញ្ហានាពេលកន្លងមកជាហូរហែឥតដាច់ដូចភ្លៀងរលឹម។
កាយវិការនិងទឹកចិត្តដ៏សប្បុរសទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងមហិមារ និងសរបញ្ជាក់ឲ្យឃើញជាគំរូល្អប្រពៃក្នុងសង្គមដល់ជនជំនាន់ក្រោយៗបន្តទៀត៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


