Connect with us

ជីវិតកម្សាន្ដ

ឧកញ៉ា ឡេង ប្រុស ៖ សិល្បៈជាដួងព្រលឹង និងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ

បានផុស

នៅ

ឧកញ៉ា ឡេង ប្រុស អគ្គនាយក​ក្រុមហ៊ុន ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស តំណាង អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា អគ្គនាយក​ក្រុមហ៊ុន ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា គ្រុប បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព កម្មវិធី​ទិវា​បេតិកភណ្ឌ​លើក​ទី ៥ ក្រោម​ប្រធានបទ “​ព្រឹត្តិការណ៍​សម្ដែង​ល្ខោនខោល​ដ៏​អស្ចារ្យ​” កាលពី​ថ្ងៃ​សៅរ៍ ទី ២៦ ខែ​វិច្ឆិកា នៅ​សាល​មហោស្រព​កោះពេជ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ ឧកញ៉ា ឡេង ប្រុស ក៏បាន​អញ្ជើញ​ថ្លែង​សន្ទរកថា​ដ៏​មាន​អត្ថន័យ​ខ្លឹមសារ​ជ្រាលជ្រៅ​ដែល​រំលេច​អំពី​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​ទាំង​រូបី និង​អរូបី ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់​ទុក​រហូត​ដល់​សព្វថ្ងៃ មិន​ត្រឹមតែ​ជា​សក្ខីភាព​បង្ហាញ​ពី​ភាព​រុងរឿង​ថ្កុំថ្កើង គួរ​ជាទី​ស្ញប់ស្ញែង នៃ មនុស្ស​ជាតិ ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស សង្គម និង​សង្គម ព្រមទាំង​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ និង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ប្រកប​ដោយ​ប្រសិទ្ធភាព​ទៀត​ផង។

លោក​ឧកញ៉ា​ថ្លែង​គូសបញ្ជាក់ថា ក្នុង​ចរន្ត នៃ​សាកលភាវូបនីយកម្ម សម័យ​បច្ចេកវិទ្យា​ទំនើប បាន​ញ៉ាំង​ឲ្យ​សង្គម​មាន​ការ​វិវត្ត​យ៉ាង​គំហុក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មរតក​វប្បធម៌​ដ៏​មានតម្លៃ​មួយ​ចំនួន​ទទួល​រង​នូវ​ការ​ប្រឈម​យ៉ាង​ខ្លាំង រហូត​អាច​នឹង​ឈាន​ទៅ​បាត់បង់​ដោយ​អន្លើៗ។ ការណ៍​នេះ យើង​ទាំងអស់​គ្នា ត្រូវតែ​ចូលរួម​ក្នុង​ការ​ថែរក្សា ការ​ការពារ ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ឲ្យ​បាន​គង់វង្ស។

ថ្លែង​នៅ​ចំពោះ​មុខ​សិល្បករ ឧកញ៉ា ឡេង ប្រុស បាន​បញ្ជាក់​បន្ថែម​ថា “​ក្នុងនាម​ខ្ញុំបាទ​ជា​ជនជាតិ​ខ្មែរ ស្រឡាញ់ និង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​វប្បធម៌ អរិយធម៌ ដ៏​ល្អ​ផូរផង់ ដែល​ដូនតា​ខ្មែរ​យើង​បាន​បន្សល់​ទុក​ជា​ទ្រព្យ​ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន សម្រាប់​ជូន​ដល់​ប្រជាជាតិ​ខ្មែរ​យើង​សព្វថ្ងៃ​នេះ។ ខ្ញុំ​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា កម្មវិធី​ដ៏​មាន​អត្ថន័យ​នេះ គឺជា​ផ្នែក​មួយ ដែល​នឹង​បន្ត​បំផុស​ការ​ចូលរួម​របស់​យុវជន​ឲ្យ​ស្វែងយល់​កាន់តែ​ច្បាស់​អំពី​ទម្រង់​សិល្បៈ​បុរាណ ជាពិសេស​ល្ខោន​ខោល​ខ្មែរ ដើម្បី​បន្ត​សាមគ្គី​គ្នា មិន​ត្រឹមតែ​ថែរក្សា​ការពារ​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ជំរុញ​លើក​ស្ទួយ ផ្សព្វផ្សាយ សិល្បៈ​វប្បធម៌​ខ្មែរ ឲ្យ​កាន់តែ​ល្បី​រន្ទឺ​បន្ថែម​ទៀត ទាំង​ក្នុង​តំបន់ និង​សកលលោក ដូច​ទៅ​នឹង​ពាក្យ​ស្លោក​បុរាណ​យើង​តែង​លើក​ថា «​វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន»។

នៅ​ក្នុង​ឱកាស​នេះ​ដែរ ឧកញ៉ា ឡេង ប្រុស តំណាង​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា ក៏បាន​នាំ​យក ថវិកា​ចំនួន ៣ ពាន់​ដុល្លារ​អាមេរិក ឧបត្ថម្ភ​ជូន​ដល់​កម្មវិធី​ទិវា​បេតិកភណ្ឌ​លើក​ទី ៥ ផង​ដែរ។

សូម​ជម្រាប​ថា កម្មវិធី​នេះ​រៀបចំ​ដោយ​សាលា​សិល្បៈ​ហ្វ៊ូ​ណន និង​សាលា​របាំ​បុប្ផា​ទេ ដើម្បី​អបអរសាទរ​ខួប ០៤ ឆ្នាំ នៃ​ល្ខោនខោល ខួប ១៩ ឆ្នាំ នៃ​របាំ​ព្រះរាជទ្រព្យ ខួប ១៧ ឆ្នាំ នៃ​ល្ខោន​ស្រមោល​ស្បែក​ធំ ខួប ០៥ ឆ្នាំ នៃ​ចាប៉ី​ដង​វែង​ខ្មែរ ដែល​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី នៃ​មនុស្ស​ជាតិ ដោយ​អង្គការ​យូណេស្កូ (UNESCO)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យរដ្ឋាភិបាល៖ បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បោះជំហានទៅមុខឥតប្រែប្រួលក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ប៉ែន បូណា ៖ បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បោះជំហាន​ទៅ​មុខឥត​ប្រែប្រួល​ក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ច្រកទ្វារព្រំដែន​ជប់គគីរ​នៃ​ខេត្តឧត្ដរ​មានជ័យ​ ថៃ​ឱ្យ​បើក​ដំណើរការ​ម៉ោង៩ព្រឹក តែ​កម្ពុជា​ឱ្យ​បើក​ម៉ោង១០ព្រឹក និង​បិទ​វិញ​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់

ព័ត៌មានជាតិ៥ ម៉ោង មុន

លេខាធិការដ្ឋាននៃគ.ស.ព.ស ៖ ការបង្ហោះវិដេអូ ពីការលុបលេណដ្ឋានដើម្បីដកទ័ពថយគឺជា “ព័ត៌មានក្លែងបន្លំ”

ព័ត៌មានជាតិ៥ ម៉ោង មុន

៤ខែដើមឆ្នាំនេះ ការនាំចេញវិស័យកាត់ដេរកម្ពុជាកើនឡើង ៤,៥ពាន់លានដុល្លារ ទោះបរិបទសេដ្ឋកិច្ចសកលមិនច្បាស់លាស់

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

Breaking News! អតីតនាយករដ្ឋមន្ត្រីថៃ Suchinda ទទួលមរណភាព

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មន្ទីរបញ្ចកោណ បញ្ជូនទាហានម៉ារីន ៧០០នាក់ទៀតទៅ LA ខណៈអំពើហិង្សាកាន់តែធ្ងន់ធ្ងរ

សន្តិសុខសង្គម៨ ម៉ោង មុន

សិស្សវិទ្យាល័យសន្ធរម៉ុក បង្ខំចិត្តដើរលើគន្លង​យានជំនិះ ខណៈផ្លូវថ្មើរជើងជាប់របងសាលាក្លាយជាចំណតរថយន្ដ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ និងសម្ដេចធិបតី ថាក្រុមប្រឆាំងដែលអួតខ្លួនស្នេហាជាតិ បែរជាចូលដៃចូលជើងជាមួយបរទេសវាយប្រហារប្រទេសខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម