ព័ត៌មានជាតិ
គិតត្រឹមម៉ោងនេះ ឧកញ៉ាល្បីៗ ៧រូប ប្រកាសបរិច្ចាគថវិកាជូនរដ្ឋាភិបាល ដើម្បីបោសសម្អាតមីននៅ កម្ពុជា
គិតត្រឹមម៉ោង ៧ ព្រលប់ថ្ងៃទី១ ខែកក្កដា នេះ ឧកញ៉ាល្បីឈ្មោះ ៧រូប ប្រកាសបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាលការដោះស្រាយបញ្ហាគ្រាប់មីននៅ កម្ពុជា។
ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសម្អាតមីននៅ កម្ពុជា រួចមក អ្នកឧកញ៉ា លោកជំទាវ និងបុគ្គលល្បីៗជាច្រើនរូបបានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលភ្លាមៗតែម្ដង ក្នុងនោះរួមមាន៖
១) លោកជំទាវឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកាចំនួន ១លានដុល្លារ។

២) អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត្រា បរិច្ចាគថវិកាចំនួន ១លានដុល្លារ។

៣) អ្នកឧកញ៉ា ពង់ ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បរិច្ចាគថវិកាចំនួន ១លានដុល្លារ។

៤) អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប បរិច្ចាគថវិកាចំនួន ១លានដុល្លារ។

៥) អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេនគ្រុប បរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារ។

៦) អ្នកឧកញ៉ា ចេន ហ្ស៉ី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បរិច្ចាគថវិកាចំនួន ១លានដុល្លារ។

៧) អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP និងលោកជំទាវ ម៉ៅ ចំណាន បរិច្ចាគថវិកាចំនួន ១លានដុល្លារ។

កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០២២ នៅអាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានជំរុញឲ្យចាប់ផ្ដើមប្រកាសដាក់ខេត្ត ស្រុក និងឃុំ ជាបណ្ដើរៗជាតំបន់គ្មានមីន និងស្នើឱ្យលោក អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដាក់បញ្ចូលថវិកាជាតិសម្រាប់ឆ្នាំ ២០២៣-២០២៤ ជាដំណាក់ៗខាងមុខ ដើម្បីបង្ហើយការងារដោះមីន ហើយចាប់ផ្ដើមប្រកាសបញ្ចប់ខេត្ត ស្រុក ឃុំ ប្រកាសថាជាតំបន់គ្មានមីនតែម្ដង។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់វិស័យឯកជន ក្នុងការចូលរួមសកម្មភាពដោះមីន ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលគ្មានមីនតាមការគ្រោងទុកផងដែរ៕
អត្ថបទ៖ សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


