ព័ត៌មានជាតិ
អបអរសាទរ! ពិធីប្រគល់ផ្ទះនៃគម្រោងព្រីន ឆ្នេរសមុទ្រមាស ខេត្តព្រះសីហនុ តាមពេលកំណត់
ក្នុងខណៈពេលដែលចាប់ផ្តើមលិចរូបរាងអគារដ៏ស្រស់ប្រណិតរបស់ព្រីន ឆ្នេរសមុទ្រមាសនេះឡើង បានសបញ្ជាក់ពីស្នាដៃដ៏ជំនាញរបស់វិស្វករ និងជាទស្សនៈថ្មីនៃជីវភាពរស់នៅថ្មី។
ថ្មីៗកន្លងមកនេះ ព្រីន ឆ្នេរសមុទ្រមាសបានប្រារព្ធពិធីប្រគល់គេហដ្ឋានដំណាក់ដំបូងបានយ៉ាងជោគជ័យ ដោយបានផ្តល់នូវគេហដ្ឋានដ៏ល្អប្រណិត និងផ្តល់ភាពចាប់ផ្តើមនៃទំព័រជីវិតថ្មីមួយ ដែលម្ចាស់ផ្ទះទន្ទឹមរងចាំជាយូរណាស់មកហើយ

ភាពរុងរឿង និង ភាពអស្ចារ្យរបស់ព្រីន ឆ្នេរសមុទ្រមាស
ព្រីន ឆ្នេរសមុទ្រមាសស្ថិតនៅចំណុច ប្រសព្វរវាងចំណុចស្នូលនៃទីក្រុង និងទេសភាពដ៏ស្រស់បំព្រងរបស់ឆ្នេរសមុទ្រ ដែលជាទីតាំងអំណោយផលពីធម្មជាតិ។ គម្រោងនេះមានផ្ទៃដីសរុបប្រហែល 220,000 ម៉ែត្រការ៉េ រួមមាន 3 អគារជាអគារខុនដូស្នាក់នៅ និង 1 អគារទៀតជាអគារការិយាល័យផង និងអគារពាណិជ្ជកម្មផង។ រីឯប៉ែកខាងត្បូងនៃគម្រោងព្រីន ឆ្នេរសមុទ្រមាសប្រមាណ 300 ម៉ែត្រ ជាឆ្នេរសមុទ្រសុខា អ្វីដែលធ្វើឲ្យគម្រោងមានភាពអស្ចារ្យខ្លាំងនោះ គឺគម្រោងនេះមានផ្សារទំនើប Prince Mall ដែលទីតាំងកំពុងតែពេញនិយមជាងគេនៅខេត្តព្រះសីហនុ។

សក្ដានុពលនៃគម្រោងជាចំណុចដ៏គួរឲ្យគត់សម្គាល់ ហើយគ្មានក្តីបារម្ភក្នុងការវិនិយោគ
ការប្រគល់ និងទទួលផ្ទះមិនមែនមានន័យថាចប់នោះទេ ផ្ទុយទៅវិញវាជាចំណុចចាប់ផ្តើមនៃជីវិតសុភមង្គល។ តើលោកអ្នកយល់ស្របដែររឺទេ?
ព្រីន ឆ្នេរសមុទ្រមាសបានបង្កើតមជ្ឈមណ្ឌលលក់និងជួល ដើម្បីជួយសម្រួលដល់ម្ចាស់ផ្ទះក្នុងការស្វែងរកអ្នកមានគម្រោងជួលផ្ទះ ឬទិញផ្ទះបន្តទាំងនេះ គឺជាសេវាកម្មជួយដោះស្រាយកង្វល់ និងជួយធានាលើប្រាក់ចំណូលរបស់ម្ចាស់ផ្ទះ ដែលធ្វើឲ្យម្ចាស់ផ្ទះមានទំនុកចិត្តខ្ពស់រហូតមកដល់ បច្ចុប្បន្ននេះ ម្ចាស់ផ្ទះជាង 90% បានចុះកិច្ចព្រមព្រៀងជាមួយមជ្ឈមណ្ឌលលក់ និងជួលរបស់យើង។

ក្រៅពីនេះ មជ្ឈមណ្ឌលលក់និងជួល ព្រីន ឆ្នេរសមុទ្រមាសមានសេវាកម្មគ្រប់គ្រងអចលនទ្រព្យជំនួសផងដែរ ក្នុងនោះរួមមានសេវាកម្មដេក័រ សេវាកម្មជួសជុល សេវាកម្មអនាម័យ សេវាកម្មត្រួតពិនិត្យសំណង់ផ្សេងៗ សេវាកម្មថែទាំបរិក្ខារក្នុងផ្ទះ ល។ល លើសពីនេះទៅទៀត ខាងក្រុមហ៊ុនផ្តល់ជម្រើសច្រើនទៅលើគ្រឿងសង្ហារិម សម្ភារៈក្នុងផ្ទះបាយ ដែលធានាតម្លៃស្របតាមតម្លៃទីផ្សារទូទៅ ជាពិសេសគឺគិតដល់អត្ថប្រយោជន៍អតិថិជនជាធំ។
ប្រព័ន្ធគ្រប់គ្រងឆ្លាតវៃ អាចធានាទាំងគុណភាពនិងសុវត្ថិភាពអចលនទ្រព្យ
ព្រីន ឆ្នេរសមុទ្រមាសបានបង្កើត APPមួយមានឈ្មោះថា “Huanyu E Home” ដែលអាចផ្តល់របាយការណ៍ជួសជុល ការទូទាត់សាច់ប្រាក់ លំហែទាំផ្ទះ ការទិញលក់គ្រឿងសង្ហារិមនិង សម្ភារៈផ្ទះបាយក្នុងតម្លៃដុំ ការគ្រប់គ្រងសេវាកម្មអ៊ីនធឺណិត ការថែទាំបរិក្ខារ និងសេវាកម្មពិសេសផ្សេងៗទៀត តាមរយៈAPPមួយនេះទាំងអស់។ ដូច្នេះម្ចាស់ផ្ទះអាចដឹងព័ត៌មានយ៉ាងងាយស្រួល និងរហ័សតាមរយៈប្រព័ន្ធឆ្លាតវៃ ក្នុង“Huanyu E Home” APP។

យ៉ាងណាមិញ គម្រោងព្រីន ឆ្នេរសមុទ្រមាសមានសន្តិសុខយាម ២៤ ម៉ោងលើ ២៤ ម៉ោង និងអាចរាយការណ៍ទៅប៉ុស្តិ៍ប៉ូលិសភ្លាមៗនៅពេលមានហេតុការណ៍ចាំបាច់ណាមួយកើតឡើង ឬដោយយថហេតុ ដោយសារតែមូលហេតុទាំងនេះហើយ ទើបធ្វើឲ្យគម្រោងមួយនេះត្រូវបានគេចាត់ទុកជាទីលំនៅដ៏សុខសាន្តក្នុងខេត្តព្រះសីហនុ។


គោរពតាមកិច្ចសន្យាដោយប្រគល់ផ្ទះតាមពេលកំណត់
យើងបានដឹងរួចមកហើយថា ប៉ុន្មានឆ្នាំចុងក្រោយនេះពិភពលោកទាំងមូលបានជួបនឹងវិបត្តិជំងឺកូវីដ-19 ដែលតម្រូវឲ្យមានការបិទខ្ទប់តាមតំបន់នីមួយៗ បូករួមទាំងអាកាសាធាតុនៅឆ្នេរសមុទ្រមានភ្លៀងធ្លាក់ច្រើនផ្តល់នូវភាពលំបាកជាច្រើនក្នុងការសាងសង់ ផ្ទុយទៅវិញគម្រោងអគារព្រីន ឆ្នេរសមុទ្រមាសនៅតែបន្តការសាងសង់ រហូតបានសម្រេចតាមកិច្ចសន្យា ហើយថែមទាំងផ្តល់គុណភាពខ្ពស់ផងដែរ។
រូបសមិទ្ធិផលផលខាងក្រោម៖




ជាចុងបញ្ចប់យើងខ្ញុំសូមអំពាវនាវដល់អតិថិជន ដែលមិនទាន់បានមកធ្វើឯកសារប្រគល់ផ្ទះបានគ្រប់ចំនួនប្រញាប់ទំនាក់ទំនងទៅភ្នាក់ងារលក់របស់ព្រីន ឆ្នេរសមុទ្រមាស៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ