ព័ត៌មានជាតិ
លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ យុវជនជំនាន់ក្រោយមានភ័ព្វសំណាង ដែលបានរស់ក្នុងសុខសន្តិភាព ត្រូវខិតខំរៀនសូត្រ
ការថ្លែងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ខណៈលោកអញ្ជើញធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានាក្នុងវត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងដូច្នេះថា “យុវជនជំនាន់ក្រោយមានភ័ព្វសំណាងណាស់ ដែលបានរស់នៅក្នុងសង្គមមួយដែលប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើន ដូច្នេះសូមខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់សិក្សារៀនសូត្រ កសាងលត់ដំខ្លួនឱ្យក្លាយជាធនធានមានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ ដើម្បី ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់ឪពុកម្តាយ-អាណាព្យាបាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ និងឥស្សរជនថ្នាក់ដឹកនាំជាតិជាច្រើន ដែលបានតស៊ូលះបង់ប្រកប ដោយពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព និងសេចក្តីសុខសាន្តជូនជាតិ និងប្រជាជន”។

បើតាមលោក ហ៊ុន ម៉ាណែត សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី គឺមេដឹកនាំប្រកបដោយទសពិធរាជធម៌ និងសច្ចធម៌ ដោយមិនដែលសន្យាភូតភរ ឬធ្វើប្រជាភិថុតិជាមួយប្រជាជនឡើយ ហើយសម្តេចតេជោ ក៏តែងនៅជាប់ក្បែរប្រជាជនក្នុងគ្រប់កាលៈទេសៈ ដោយមិនបោះបង់ ទោះបីមានវិបត្តិគ្រោះភ័យធំយ៉ាងណាក៏ដោយ។ ដូច្នេះ ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្ស ប្រជាជនកម្ពុជានោះ សម្តេចតេជោ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿនបន្ថែមទៀត។


ទាក់ទងដល់ការសម្ពោធសមិទ្ធផល លោក ហ៊ុន ម៉ាណែត បានចូលរួមអនុមោទនាត្រេកអរ និងសម្តែងនូវមោទកភាពចំពោះការកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមដ៏មានវ័យចំណាស់ប្រមាណជាង ៨០ ឆ្នាំមួយនេះ។

លោកថា វត្តនេះ ជាមរតកសាសនាដ៏មានតម្លៃភ្ជាប់ទៅនឹងព្រលឹងបុព្វបុរសរបស់ជាតិក្នុងអតីតកាល។ ជាមួយគ្នានោះ លោកបានថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះថ្នាក់ដឹកនាំ អាជ្ញាធរដែនដី ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានផ្តួចផ្តើមគំនិតក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើបុណ្យទានរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាដើម្បីបម្រើជាឧត្តមប្រយោជន៍រួមសម្រាប់វិស័យពុទ្ធចក្រ និងអាណាចក្រ៕


អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ