ព័ត៌មានជាតិ
កម្ពុជាអនុម័តគម្រោងវិនិយោគវិស័យកសិកម្មនិងកែច្នៃចំណីអាហារ ៤០០ គម្រោងមានទុនជាង១០ ប៊ីលានដុល្លារ
លោក សុខ ចិន្តាសោភារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថាគិតត្រឹមខែមិថុនា ឆ្នាំ២០២២ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុម័តគម្រោងវិនិយោគក្នុង វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងកែច្នៃចំណីអាហារប្រមាណ ៤០០គម្រោង ក្នុងទុនវិនិយោគ សរុបប្រមាណ ១០, ៣៣ ប៊ីលានដុល្លារអាមេរិក។

ការលើកឡើងនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥កក្កដាក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឧបករណ៍ ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារនៅ ក.អ.ក។
លោក សុខ ចិន្តាសោភា បានបន្តថាពិធីនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាសក្ខីភាពមួយទៀតដែលឆ្លុះបញ្ចាំងពីផ្លែផលនៃ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី លើការពន្លឿនសកម្មភាពជំរុញវិនិយោគក្នុងវិស័យកសិ ចំណីអាហារជាអាទិភាព ដើម្បីរួមចំណែកដល់ការរក្សាបាននូវសុវត្ថិភាពម្ហូបអាហារ ការកាត់បន្ថយភាពក្រីក តាមរយះការបង្កើតការងារបន្ថែម និងការជំរុញកំណើនសេដ្ឋកិច្ចនិងចីរភាពបរិស្ថា។

លោក សុខ ចិន្តាសោភាបានបន្តទៀតថាឧបករណ៍ចម្បង នេះនឹងរួមចំណែកដល់ការជំរុញវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារ ព្រមទាំងធ្វើ ឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មហើយប្រតិបត្តិការរបស់ធ្វើវិនិយោគកសិ-ចំណីអាហារ នៅ ក.អ.ក. នឹងជួយពង្រឹងមូលដ្ឋានរបស់វិស័យកសិ-ចំណីអាហារនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងកាន់តែមាន ភាពធន តាមរយៈការធ្វើពិពិធកម្មធនធាន និងទម្រង់នៃការវិនិយោគ ដោយប្រើប្រាស់បច្ចេកវិទ្យា និង នវានុវត្តន៍ក្នុងវិស័យនេះ ខណៈបង្កើតការងារដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ដល់ប្រជាជនកម្ពុជា។

លោកបានបន្ថែមថា ក្រុមការងាររបស់យើងនឹងនៅជាមួយវិនិយោគិនគ្រប់ដំណាក់កាលដើម្បីធានានូវការទទួល បានផលចំណេញយ៉ាងឆាប់រហ័ស និងគាំទ្រដល់ជីវភាពដ៍ល្អប្រសើររបស់កសិករនិងក្រុមគ្រួសាររបស់ពួក គាត់។
លើសពីនេះ លោករដ្ឋមន្ត្រីប្រតិភូ បានវាយតម្លៃខ្ពស់ដល់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាសម្រាប់ តួនាទីក្នុងការផ្តល់ជំនួយបច្ចេកទេស ដើម្បីពន្លឿនការស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជាក្នុងគន្លងប្រក្រតីភាព ថ្មីក្រោយវិបត្តិជំងឺកូវីដ-១៩។
លោក ប៉ាម្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល អូស្ត្រាលីក្នុងការគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសការលើកកម្ពស់ផលិតភាពក្នុងវិស័យ កសិកម្ម តាមរយៈការរួមគ្នាជំរុញការវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ។

លោកទួតបានមានប្រសាសន៍ថាការដាក់ឱ្យប្រើប្រាស់ឧបករណ៍ ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារនៅ ក.អ.ក. នាពេលនេះគឺជាសមិទ្ធផលថ្មីនិងជាសក្ខីភាពមួយ ដែលអូស្ត្រាលីបានចូលរួមជួយបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ ជំរុញ ទាក់ទាញនិងថែរក្សាការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ធុរកិច្ច និងកសិ-ចំណីអាហារ។
ចំណែកលោក វង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន សម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អក្រៃលែងពីគ្រប់ដៃគូរ ពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលបានផ្ដល់ ការគាំទ្រទាំងបច្ចេកទេស និងធនធានហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្ម និង កសិ-ឧស្សាហកម្មនៅកម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរនឹងគាំទ្រយ៉ាង ពេញទំហឹងចំពោះការប្រកាសឱ្យប្រើប្រាស់នូវឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារនៅ ក.អ.ក. ពេលនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


