Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ព្រមានចាត់វិធានការតាមច្បាប់ចំពោះបុគ្គល ដែលយកឈ្មោះលោកទៅបង្កើតតេឡេក្រាមក្លែងក្លាយ

បានផុស

នៅ

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង​ជា​កូនប្រុស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានព្រមានបុគ្គលដែលហ៊ានយកឈ្មោះរបស់លោកទៅបង្កើតតេឡេក្រាមក្លែងក្លាយ ដើម្បី​រកស៊ី​ដោយ​ខុសច្បាប់ និង​ផ្សព្វផ្សាយ​អាជីវកម្ម​ផ្សេងៗ ត្រូវ បញ្ឈប់​សកម្មភាព​ខ្លួន​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ លោក​នឹង​ប្តឹងទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការព្រមាន​របស់លោក ហ៊ុន ម៉ា​នី បាន​ធ្វើឡើង​បន្ទាប់ពី​មាន​អ្នកយក​ឈ្មោះ​របស់លោក​ទៅ​បង្កើត​បង្កើត​តេ​ឡេ​ក្រាម​ក្លែងក្លាយ ហើយ​ឆាត​ទៅ​មនុស្ស​មួយចំនួន ដើម្បី​ផ្សព្វផ្សាយ​អំពី​កម្មវិធី​វិនិយោគ​របស់​ក្រុមហ៊ុន​មួយ ដែលជា​កម្មវិធី​វិយោគ​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​រហូតដល់​ ២០ ​ភាគរយ​ក្នុង​១​ ថ្ងៃ ឬ​ ៤០ ភាគរយ រយៈពេល ​២ ​ថ្ងៃ និង​ ១០០ ​ភាគរយ ក្នុង​រយៈពេល​ ៣​ ថ្ងៃ​។​

​លោក ហ៊ុន ម៉ា​នី បញ្ជាក់​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នា​ថ្ងៃទី​ ២២ ខែកក្កដា យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​សូម​ជម្រាបជូន​សាធារណជន​ទាំង​ជាតិ និង​អន្តរជាតិ​ទាំងអស់​ជ្រាបថា ថ្មីៗ​នេះ ខ្ញុំ​បានទទួល​ដំណឹង​អំពី​ករណី​មាន​បុគ្គល​មួយចំនួន​បាន​បង្កើត​គណនី​តេ​លេ​ក្រាម​ក្លែងក្លាយ ដោយ​ប្រើប្រាស់​ឈ្មោះ និង​រូបភាព​របស់ខ្ញុំ​ ដើម្បី​ទាក់ទង​ជាមួយ​បងប្អូន​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អាជីវកម្ម និង​បញ្ហា​ផ្សេងៗ​។ ខ្ញុំ​សូម​ប្រកាសថា នោះ​មិនមែនជា​គណនី​ផ្ទាល់ខ្លួន ឬ​ជាប់​ពាក់ព័ន្ធ​នឹង​ខ្ញុំ​ឡើយ​”​។ លោក​បញ្ជាក់ថា “​ខ្ញុំ​សូម​ជូនដំណឹង​ដល់​បុគ្គល​ដែល​កំពុង​ប្រព្រឹត្ត​អំពើ ដែលមាន​ចេតនា​ទុច្ចរិត មិន​ស្មោះ​ត្រង់នេះ​បញ្ឈប់​សកម្មភាព​ខ្លួន​ជាបន្ទាន់​។ ក្នុងករណី​មិន​សហការ ខ្ញុំ​នឹង​ប្តឹងទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​”៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម