ព័ត៌មានជាតិ
ខេត្តព្រះសីហនុ បើកសេវារដ្ឋបាលតាម ច្រកចេញ-ចូល គ្រប់ឃុំ-សង្កាត់ នៅសប្ដាហ៍ក្រោយ
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា នៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២ សប្ដាហ៍ក្រោយ ខេត្តព្រះសីហនុ នឹងបើកឱ្យដំណើរការសេវារដ្ឋបាលនៅតាមអង្គភាពច្រកចេញ-ចូលឃុំ-សង្កាត់ទាំង ២៩ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងតម្លាភាព។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពី បែបបទ និងនីតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញ-ចូលតែមួយ នៅរដ្ឋបាលឃុំ-សង្កាត់ខេត្ត នៅសាលាក្រុងព្រះសីហនុ នៅថ្ងៃទី ២៥ កក្កដានេះ លោក គួច ចំរើន អភិបាល បានមានប្រសាសន៍ថា ថ្ងៃនេះយើងធ្វើការប្រជុំផ្សព្វផ្សាយ និងរៀនពីនីតិវិធីមានគ្រូឧទ្ទេសនាម ហើយនៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២ ខាងមុខ យើងនឹងបើកឱ្យដំណើការយន្តការនៅច្រកចេញ-ចូលតែមួយ នៅតាមឃុំ-សង្កាត់របស់យើងព្រមៗគ្នា។
លោកអភិបាលខេត្តបានបន្តថា ទន្ទឹមនោះយើងត្រូវរួមគ្នាពង្រឹងសេវារដ្ឋបាលនៅច្រកចេញ-ចូលតែមួយឱ្យមានប្រសិទ្ធិភាព តម្លាភាព និងបិទតារាងតម្លៃកំណត់ ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ និងជួយកាត់បន្ថយកង្វល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងនោះយើងក៏ត្រូវធ្វើការប្រឡងប្រណាំងនៅតាមឃុំ-សង្កាត់ទាំង ២៩ ផងដែរ។

លោកអភិបាលខេត្តបានបន្តទៀតថា រាជរដ្ឋាភិបាលបានបង្ហាញនូវឆន្ទៈយ៉ាងមោះមុតលើការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្តោតការយកចិត្តទុកដាក់លើការផ្ទេរសិទ្ធិអំណាចមុខងារ ធនធាន និងការទទួលខុសត្រូវពីក្រសួង-ស្ថាប័ននៅថ្នាក់ជាតិឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅបង្ខិតសេវាសាធារណៈជាមូលដ្ឋាន និងចាំបាច់នានាឱ្យទៅកៀកជិតប្រជាពលរដ្ឋ។ ពិសេសដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ កាត់បន្ថយការិយាល័យធិបតេយ្យ និងភាពស្មុគស្មាញនៃការស្នើសុំសេវារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកអភិបាលខេត្តបានបន្តឱ្យដឹងទៀតថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តសាកល្បងអង្គភាពច្រកចេញ-ចូលតែមួយចាប់ពីឆ្នាំ២០០៥ ដោយមានការសិក្សា និងវាយតម្លៃបន្តបន្ទាប់លើការផ្តល់សេវាតាមរយៈការិយាល័យច្រកចេញ-ចូលតែមួយ។ ជាលទ្ធផល រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាសេនាធិការបានពិនិត្យឃើញថា យន្តការនេះទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋ សង្គមស៊ីវិល និងផ្នែកឯកជន ដោយសារការិយាល័យនេះបានផ្តល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន។

លោកអភិបាលខេត្តបានបន្ថែមថា ផ្អែកលើលទ្ធផលជាវិជ្ជមាន និងពិសោធន៍ នៃការផ្តល់សេវាតាមរយៈការិយាល័យច្រកចេញ-ចូលតែមួយ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពី ការបង្កើតយន្តការច្រកចេញ-ចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


