Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ តាមអនឡាញលើវិស័យជាច្រើនជូនពលរដ្ឋ

បានផុស

នៅ

លោក ឡាយ អ៊េវិន ប្រធានការិយាល័យច្រកចេញចូលតែមួយ នៃ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថាក្រោមការអនុវត្តតាមគោលការណ៍ ដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ត្រីនៃការិយាល័យច្រកទាំងអស់តែងពង្រឹងលើ ការផ្តល់សេវាជូនពលរដ្ឋឲ្យមានភាពល្អប្រសើរ និង ប្រសិទ្ធិភាពពិសេសការពន្លឿនការធ្វើ សេវាឲ្យបានលឿននិងរហ័សសម្រាប់ពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការរៀងៗខ្លួន របស់ពួកគាត់ទាំងការធ្វើសេវាតាមប្រព័ន្ធអនឡាញនិងការមកធ្វើដោយផ្ទាល់ក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ថែមទៀតក្រៅពីការដាក់ស្នើរឯកសារតាមប្រព័ន្ធអនឡាញ នោះទៀតសោត ប្រជាពលរដ្ឋអាចទទួលយកសេវា ដឹកជញ្ជូនឯកសារដែលបានស្នើមកច្រកចេញតែមួយរដ្ឋបាលរាជធានីភ្នំពេញ ដល់ខ្នងផ្ទះរបស់ពលរដ្ឋ ដោយក្នុងតម្លៃតែ៥ពាន់រៀលប៉ុណ្ណោះ។

ស្របទៅនឹងយុគ្គសម័យឌីជីថល រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ លើវិស័យជាច្រើនជូនដល់ពលរដ្ឋ ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលនិងឆាប់រហ័ស។

ដោយអនុវត្តតាមគោលនយោបាយដឹកនាំ និង ចក្ខុវិស័យវែងឆ្ងាយរបស់ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើទំនើបបកម្មលើការបម្រើសេវាសាធារណៈជូនពលរដ្ឋតាមប្រព័ន្ធឌីជីថល ស្របទៅនឹងគន្លឹះអាទិភាព០១ក្នុងចំណោមគន្លឹះអាទិភាពទាំង០៥របស់រាជរដ្ឋាភិបាលគឺ«បច្ចេកវិទ្យា»

ក្នុងនោះដែរពលរដ្ឋក៏បានសម្តែងនូវក្តីរីករាយចំពោះ ការផ្តល់សេវាប្រកបដោយភាពច្បាស់លាស់លឿនរហ័សពិសេសការទទួលសួរនាំព័ត៌មាននៃការបំពេញឯកសារ ដោយសុជីវធម៌ សីលធម៌ និង ភាពរ៉ាក់ទាក់ជាមួយពលរដ្ឋ ដោយមិនមានប្រកាន់និន្នាការ។

គួរបញ្ជាក់ថា៖ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីតែងតែជម្រុញខ្ពស់ដល់មន្ត្រីនៅតាមថ្នាក់រដ្ឋបាលក្រោមជាតិឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការធ្វើសេវាជូនពលរដ្ឋដោយមិនត្រូវខ្ជះខ្ជាយក្នុងការផ្តល់ឯកសារដែលជាកត្តាធ្វើឲ្យពលរដ្ឋមានការថ្នាំងថ្នាក់ព្រោះតែការយឺតយ៉ាវលើការបំពេញការងាររបស់មន្ត្រីនោះឡើយ៕អត្ថបទ៖សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម