ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្តាំផ្ញើពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ និងជំងឺអុតស្វា ដែលកំពុងរាត្បាតនៅលើពិភពលោក
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ និងជំងឺអុតស្វា ព្រោះជំងឺនេះបាននឹងកំពុងរាត្បាតនៅលើពិភពលោក ដែលតម្រូវឲ្យយើងទាំងអស់គ្នា ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវវិធានការណ៍របស់សុខាភិបាល ៣ការពារ និង៣កុំ។

លោកជំទាវ ម៉ែន សំអន បានផ្ដាំផ្ញើបែបនេះ ខណៈអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់ ១៤ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដលដួងវិញ្ញាណក្ខន្ធលោក អ៊ាន ធីម ស្ថិតនៅភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត កាលពីរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២។

នៅក្នុងពិធីនោះ ក៏មានពិធីនមស្សការព្រះរតនៈត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា ដោយសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ។
លោកជំទាវឧបនាយករដ្ឋមន្ត្រី បានសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ និងបាននាំមកនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង។

លោកជំទាវ បានបន្តទៀតថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍគ្រប់វិស័យ។ លោកជំទាវ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ និងជំងឺអុតស្វា ព្រោះជំងឺនេះបាននឹងកំពុងរាត្បាត នៅលើពិភពលោកយើងនេះ។ ដូច្នេះយើងទាំងអស់គ្នាត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវវិធានការណ៍របស់សុខាភិបាល ៣ការពារ និង៣កុំ។

ជាចុងក្រោយលោកជំទាវ ម៉ែន សំអន រួមជាមួយ លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស្រ៊ុន គឹមសាន លោកជំទាវឧកញ៉ា អ៊ាន អេឡែន និងឯកឧត្តម យិន សារ៉ាន់ ព្រមទាំងក្រុមគ្រួសារ បានចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ឃីត ១កញ្ចប់ និងថវិកា ៦ម៉ឺនរៀល៕
អត្ថបទ៖ វិមាន



-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


