Connect with us

ព័ត៌មានជាតិ

ព្រៃវែង នឹងក្លាយជាខេត្តទី ២ ដែលនឹងត្រូវប្រកាសជាខេត្ត បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

បានផុស

នៅ

ខេត្តព្រៃវែង នឹងក្លាយជាខេត្តទី ២ ដែលនឹងត្រូវប្រកាសជាខេត្ត បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងអភិវឌ្ឍន៍ជនបទ” នាព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ​ ២០២២នេះថា ការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) គិតត្រឹមឆ្នាំ ២០២២ ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានភូមិ ODF ចំនួន ៥,៣៤១ភូមិ ស្មើនឹង ៦០ភាគរយ លើគោលដៅ ៨,៨៥៩ ភូមិ ឃុំ-សង្កាត់ ODF ចំនួន ៣៩២ ឃុំ-សង្កាត់ ស្មើនឹង ៩៤ភាគរយ លើគោលដៅចំនួន ៤១៥ឃុំ-សង្កាត់ ស្រុក-ក្រុង ODF ចំនួន ៣១ស្រុក ស្មើនឹង ១៥៥ភាគរយ លើគោល ដៅចំនួន ២០ស្រុក-ក្រុង និងខេត្ត ODF ចំនួន ១ (សម្រេចបានមុនផែនការ)។

លោក ជ្រុន ថេរ៉ាវ៉ាត បានឲ្យដឹងបន្តថា ខេត្តស្វាយរៀង គឺជាខេត្តទី ១ និងដំបូងគេនៅកម្ពុជា ដែលបានបញ្ឈប់ការបន្ទោរ បង់ពាសវាលពាសកាល (ODF) ហើយនៅចុងខែសីហា ឬដើមខែកញ្ញាខាងមុខនេះ​ ខេត្តព្រៃវែង គឺជាខេត្តទី ២ ដែលនឹងត្រូវប្រកាសខេត្តបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

សូមជម្រាបថា ប្រទេសកម្ពុជា ជាប្រទេសដែលទទួលបានចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោក ដែលបានកាត់បន្ថយចំនួនអត្រា អ្នកបន្ទោរបង់ពាសវាលពាសកាលពី ៨២,៧ភាគរយ មកត្រឹម ៤០, ៦ភាគរយ នៅឆ្នាំ ២០១៥។ លទ្ធផលជាវិជ្ជមាននេះ បានមកដោយសារការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល គួបផ្សំជាមួយនឹងការចូលរួមសហការយ៉ាងជិតស្និត ជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលក្រៅប្រទេស និងអង្គការមិនមែនរដ្ឋាភិបាលក្នុងប្រទេស អ្នកពាក់ព័ន្ធ រួមទាំងវិស័យឯកជនផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម