Connect with us

ព័ត៌មានជាតិ

ឧប. ហ៊ុន ម៉ានី ប្រធានស.ស.យ.ក អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តព្រៃវែង

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយ ឧបនាយករដ្ឋមន្ត្រី ស សុខា អនុប្រធាន ស.ស.យ.ក. នាព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះមានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង, អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង, សមាជិកអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាល និង មន្រ្តីរាជការ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តប្រមាណ ៥០០ នាក់ នៅបរិវេណខាងមុខ នៃទីតាំងអគារស្នាក់ការថ្មី ស.ស.យ.ក. ស្ថិតក្នុងទីរួមខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្តើម ប្រធានស.ស.យ.ក. ខេត្តព្រៃវែង ខៀវ ភារិទ្ធ បានធ្វើរបាយការណ៍ស្ដីពីសកម្មភាព និងបង្ហាញពីសមិទ្ធផលការងារ ដែល ស.ស.យ.ក. ខេត្តព្រៃវែងតែងតែចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពយុវជន ការចូលរួមជាមួយសកម្មភាពសង្គមនានា រួមទាំងចូលរួមលើកកម្ពស់សុខដុមនីយកម្មសង្គម ដោយចូលរួមយ៉ាងក្លៀវក្លាក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ និងចូលរួមរៃអង្គាសជាថវិកា និងសម្ភារៈនានា ដើម្បីជួយដល់វីរកងទ័ពជួរមុខអំឡុងពេលដែលប្រទេសជាតិប្រឈមនឹងការឈ្លានពាន និងរបាយការណ៍សង្ខេបពីការសាងសង់អគារស្នាក់ការថ្មីផងដែរ។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈអធិបតី រួមទាំងសមាជិក សមាជិកាដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តព្រៃវែង។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្ថែមថា ស.ស.យ.ក. ខេត្តព្រៃវែង សូមប្តេជ្ញាចិត្តបន្តធ្វើសកម្មភាពឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឆ្លើយតបនឹងបេសសកកម្ម និងទស្សនវិស័យវែងឆ្ងាយរបស់ស.ស.យ.ក. និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបណ្តុះបណ្តាលយុវជនឲ្យក្លាយជាសសរទ្រូង និងជាឆ្អឹងខ្នងនៃប្រទេសជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម