ព័ត៌មានជាតិ
អាជីវករនិងពលរដ្ឋក្នុងស្រុកស៉ីធរកណ្តាល សប្បាយរីករាយឃើញអាជ្ញាធរស្ថាបនាផ្លូវបេតុងឡើចុះកំពង់ល្អស្អាត
ក្រុមអាជីវករ និងប្រជាពលរដ្ឋនៅអមសងខាងទន្លេតូចសប្បាយរីករាយពេលមានផ្លូវបេតុងឡើងចុះស្អាត និងស្នើសុំឲ្យអាជ្ញាធរខេត្តព្រៃវែងជួយដោះស្រាយបញ្ហាសម្រាមនៅមាត់ទន្លេផ្សារព្រែកសណ្តែក ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង។

អាជីវករ និងប្រជាពលរដ្ឋក្នុងស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង បានរួមគ្នាធ្វើផ្លូវបេតុងឡើងចុះកំពង់ចម្លងផ្សារព្រែកសណ្តែក ស្រុកស៉ីធរកណ្តាល ឆ្លងមកឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ពួកគាត់បានបង្ហាញអារម្មណ៍សប្បាយរីករាយដោយ ពេលបានឃើញមានការសហការគ្នា សាមគ្គីគ្នា រួមសប្បុរសជនពង្រីក និងកសាងផ្លូវបេតុងឡើងចុះនេះ ដើម្បីផ្តល់ភាពងាយស្រួលធ្វើដំណើរ ទាំងអ្នកភូមិត្រើយសងខាងទន្លេតូចនេះ។ ទន្ទឹមនឹងនេះដែរ អាជីវករលក់ដូរ និងពលរដ្ឋ ស្នើសុំឲ្យមន្ត្រីជំនាញពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយបញ្ហាការទុកដាក់និងប្រមូលសម្រាមនៅមាត់ទន្លេផ្សារព្រែកសណ្តែកនេះផង។



បញ្ហាកង្វក់សម្រាមផ្សារព្រែកសណ្តែក ក្នុងស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង នៅតែគ្មានដំណោះស្រាយ បើទោះបីអាជ្ញាធរឃុំ បានធ្វើកិច្ចសន្យាជាមួយអ្នកគ្រប់គ្រងភាស៉ីផ្សារច្រើនលើកក៍ដោយ។
គូសបញ្ជាក់ថា បញ្ហាសម្រាម នៅចំណុចដងទន្លេតូចដែលស្ថិតនៅចំណុចព្រំប្រទល់ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង ឆ្លងមកឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានចោទជាបញ្ហាតាំងពីយូរណាស់មកហើយ។ ប្រជាពលរដ្ឋ សិស្សសាលា និងអាជីវករផ្សារព្រែកសណ្តែក បានរិះគន់ចំពោះអាជ្ញាធរមូលដ្ឋាន ដោយគ្មានប្រសិទ្ធភាព ក្នុងការដឹកនាំ និងដោះស្រាយបញ្ហាមួយនេះបាន ព្រោះរាល់ថ្ងៃសម្រាមត្រូវបានកាយ ឬបោះចោលចូលទឹកទន្លេ ដែលធ្វើឲ្យប៉ះពាល់សោភណ្ឌដងទន្លេ និងជះក្លិនស្អុយពេញបរិស្ថានជុំវិញផងដែរ៕ អត្ថបទនិងរូបភាព៖ឡេក ចាន់ពេជ្រ


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


