Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន​ជំរុញឱ្យប្រជាសហគមន៍​តំបន់ការពារធម្មជាតិ​ចិញ្ចឹមពូជជ្រូកគូលែន​ដើម្បីបង្កើន​ប្រាក់​ចំណូលក្នុងគ្រួសារ

បានផុស

នៅ

​ក្រសួងបរិស្ថានបានជំរុញឱ្យប្រជាសហគមន៍​តំបន់ការពារធម្មជាតិ​បង្កើនការចិញ្ចឹមសត្វ​ជាពិសេស​ប្រភេទពូជជ្រូកគូលែន​ ឬជ្រូកឦសានដើម្បីបង្កើនប្រាក់​ចំណូលក្នុងគ្រួសារកាត់បន្ថយ​សម្ពាធ​លើធន​ធានធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈផេកហ្វេប៊ុកជាផ្លូវការ ​លោក នេត្រ ភក្ត្រា ​រដ្ឋលេខាធិការក្រសួងបរិស្ថានបានសរសេរ​ថា បច្ចុប្បន្ននេះក្រសួងបរិស្ថានកំពុងជំរុញប្រជាសហគមន៍​តំបន់ការពារធម្មជាតិ​បង្កើន​លើការចិញ្ចឹម​សត្វជាពិសេសប្រភេទពូជជ្រូកគូលែន ឬជ្រូកឦសាន ដែលជាប្រភេទកូនកាត់​ជ្រូកស្រុក​និងជ្រូកព្រៃមាឌតូច តែមានឱជារស និងមានទីផ្សារដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូល បង្កើតការងារដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។

លោករដ្ឋលេខាធិការបានសរសេរទៀតថា « នេះជាជ្រូកគូលែនដែលមានរសជាតិឆ្ងាញ់! ជ្រូកទាំង​នេះកាត់ជ្រូកព្រៃនិងជ្រូកស្រុក និងមានសារធាតុជាជ្រូកព្រៃប្រមាណ ៦០ទៅ ៧០% ដែលពលរដ្ឋ​នៅតាមតំបន់ធម្មជាតិនានាបានចិញ្ចឹមនិងព្រលែងឱ្យរកស៊ីតាមធម្មជាតិក្នុងព្រៃ។

ទោះវារស់នៅក្នុងព្រៃក៏ពិតមែន តែជាមួយការបន្ស៊ាំ ជ្រូកខ្លះស៊ាំងនឹងមនុស្ស។ ជ្រូកដែលខ្ញុំអង្អែល​ឱ្យវាដេកនេះមានសារធាតុជាជ្រូកព្រៃ ៧០% តែវាមិនខ្លាចមនុស្ស»៕​

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម