សន្តិសុខសង្គម
ជំនន់ទឹកភ្លៀងហៀបលិចកំណាត់ផ្លូវជាតិលេខ៥ អាជ្ញាធរកំពុងច្រកដីទប់
ជំនន់ទឹកភ្លៀងកំពុងគំរាមកំហែងកំណាត់ផ្លូវជាតិលេខ ៥ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ៣៩ និងលេខ៤០ នៅថ្ងៃទី ៨ ខែសីហានេះ ខណៈមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានយកគ្រឿងចក្រទៅកាយបិទទប់ទឹក និងយកការ៉ុងច្រកដីទប់ទឹកការពារមិនឲ្យជំនន់ទឹកភ្លៀងហូរលើផ្លូវជាតិលេខ ៥ ជាថ្មីទៀត។

កាលពីថ្ងៃទី ២២ ខែកក្កដា ជំនន់ទឹកភ្លៀង បានជន់ឡើងយ៉ាងគំហុក ពីទ្វារទឹកអន្លង់ជ្រៃ ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេ ត្តកំពង់ឆ្នាំង បណ្ដាលទឹកជំនន់ហូតច្រោះដាច់ផ្លូវ ជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៣៩ និងលេខ ៤០ ស្ថិតនៅក្នុងភូមិជ្រលាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យដែលធ្វើឱ្យស្ទះចរាចរណ៍ម្ដងហើយ។
កាលនោះបានក្រុមហ៊ុនចៃការធ្វើផ្លូវជប៉ុនបានអនុញ្ញាតឲ្យរថយន្តបើកបរលើផ្លូវដែលសាងសង់ថ្មីវាងផ្សារស្រុកឧត្តុង្គ កាលណោះបានដំណើរមួយរយៈរហូតទឹកហូរស្រក់ចុះអស់ក៏ចាប់ផ្ដើមធ្វើដំណើរតាមចាស់ខាងលើនេះឡើងវិញ។

លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងនេះបានបញ្ជាក់ថា ដោយសារតែទឹកបានហូរធ្លាក់មកជាថ្មីទៀតនោះ បានធ្វើឲ្យយើងមានការព្រួយបារម្ភ ក្រែងហូរច្រោះដាច់ ផ្លូវជាតិលេខ ៥ នៅចំណុចខាងលើនោះដូចកាលមុនទើបមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានទៅកាយដីច្រកការុង និងប្រើអេស្ការវ៉ាទ័រជួយទប់ទឹកការពារការលិចផ្លូវនៅចំណុចនេះជាថ្មីម្ដងទៀត។
លោកបានបញ្ជាក់ទៀតថា ប្រសិនបើភ្លៀងនៅតែធ្លាក់ខ្លាំងនៅផ្នែកខាងលើនិងបើជំនន់ទឹកភ្លៀងឡើងខ្ពស់ជាងនេះកន្លះម៉ែត្រនោះ អាចនឹងកាត់ផ្ដាច់ផ្លូវចំណុចខាងលើជាថ្មីម្ដងទៀតជាពុំខានឡើយ។ ដែលយើងនឹងត្រូវសុំអោយក្រុមហ៊ុនចៃការធ្វើផ្លូវជប៉ុនបើកផ្លូវថ្មីវាងផ្សារឧត្តុង្គជាថ្មីម្ដងទៀតហើយ៕



អត្ថបទ៖ ឈៀងថារិទ្ធ
-
KPT+២ ថ្ងៃ មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
អាជ្ញាធរ បញ្ចប់ករណីបុរសវាយសត្វឈ្លូស ត្រឹមការពិន័យជាប្រាក់