ព័ត៌មានជាតិ
នៅភ្នំពេញមានសណ្ឋាគារជាង ៥០ កន្លែង ទទួលចំណាត់ថ្នាក់កម្រិតផ្កាយ
សណ្ឋាគារជាង ៥០ កន្លែង នៅរាជធានីភ្នំពេញ ទទួលបានការវាយតម្លៃនិងផ្ដល់ចំណាត់ថ្នាក់ពីកម្រិតផ្កាយមួយដល់ផ្កាយប្រាំ។
លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញបានឲ្យកម្ពុជាថ្មីដឹងថា នៅរាជធានីភ្នំពេញមានសណ្ឋាគាររាប់រយកន្លែង តែសណ្ឋាគារដែលទទួលការវាយតម្លៃកម្រិតផ្កាយមានតែជាង ៥០ កន្លែងប៉ុណ្ណោះ។

បើតាមលោក ម៉ម វាសនា ការចាត់ចំណាត់ថ្នាក់សណ្ឋាគារ ដើម្បីបញ្ជាក់អំពីកម្រិតគុណភាពជាក់លាក់នៃសេវាកម្ម សម្ភារៈ គ្រឿងបំពាក់ និងការរៀបចំរបស់សណ្ឋាគារឱ្យបានសមស្របតាមនិយាមអន្តរជាតិ។
តាមគេហទំព័រ Cambodiatourismrating របស់ក្រសួងទេសចរណ៍ ការដាក់ចំណាត់ថ្នាក់សណ្ឋាគារពីផ្កាយ ១ ដល់ ផ្កាយ ៥ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
-ផ្កាយ ១ ៖ ២០០ពិន្ទុ ក្នុងនោះពិន្ទុគ្រឿងសម្ភារៈបំពាក់យ៉ាងតិចបំផុតគឺ ៨០
-ផ្កាយ ២ ៖ ២៨០ពិន្ទុ ក្នុងនោះពិន្ទុគ្រឿងសម្ភារៈបំពាក់ យ៉ាងតិចបំផុតគឺ ១០០
-ផ្កាយ ៣ ៖ ៤០០ពិន្ទុ ក្នុងនោះពិន្ទុសម្រាប់សេវាបម្រើ យ៉ាងតិចបំផុតគឺ ៥០
-ផ្កាយ ៤ ៖ ៦០០ពិន្ទុ ក្នុងនោះពិន្ទុសម្រាប់សេវាបម្រើ យ៉ាងតិចបំផុតគឺ ១០០
-ផ្កាយ ៥ ៖ ៨០០ពិន្ទុ ក្នុងនោះពិន្ទុសម្រាប់សេវាបម្រើ យ៉ាងតិចបំផុតគឺ ១៥០

លោក ម៉ម វាសនា បានបញ្ជាក់ថា បើទោះបីពិភពលោកជួបវិបត្តិជំងឺកូវីដ ប៉ុន្តែសណ្ឋាគារថ្មីៗមួយចំនួនបានជម្នះបើកអាជីវកម្មក្នុងស្ថានភាពដ៏លំបាក។ តួយ៉ាងសណ្ឋាគារកម្រិតផ្កាយប្រាំ ហៃយ៉ាត់ បានបើកអាជីវកម្មក្នុងអំឡុងពេលវិបត្តិកូវីដ។ ជាមួយគ្នានេះដែរមានសណ្ឋាគារថ្មីៗបន្តបន្តបន្ទាប់កំពុងដំណើរការសាងសង់ និងអាចចាប់ផ្តើមដាក់ដំណើរអាជីវកម្មនៅពេលខាងមុខនេះ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


