ព័ត៌មានជាតិ
មួយថ្ងៃ មានភ្ញៀវទេសចរបរទេសជាង ៣ ពាន់ នាក់ មកកម្សាន្តនៅរាជធានីភ្នំពេញ
ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញបានឲ្យដឹងថា វិស័យទេសចរចាប់ផ្ដើមមានស្ថានភាពល្អប្រសើរឡើងវិញ ខណៈនៅរាជធានីភ្នំពេញមានភ្ញៀវបរទេសចម្រុះជាតិសាសន៍មកទស្សនាមួយថ្ងៃជាង ៣ ០០០ នាក់។
លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញបានឲ្យកម្ពុជាថ្មីដឹងតាមទូរសព្ទនៅព្រឹកនេះថា វិស័យទេសចរណ៍កំពុងវិលត្រឡប់មករកស្ថានភាពល្អប្រសើរ ខណៈរាជធានីភ្នំពេញចាប់ផ្ដើមទទួលកំណើនភ្ញៀវមកកម្សាន្តជារៀងរាល់ថ្ងៃ។

«បច្ចុប្បន្នក្នុងមួយថ្ងៃមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៣ ០០០ នាក់ បានធ្វើដំណើរមកកម្សាន្តនៅរាជធានីភ្នំពេញ។ ភ្ញៀវទេសចរអន្តរជាតិមានច្រើនជាង ៤០ សញ្ជាតិ ដោយចិន ជប៉ុន អាមេរិក បារាំង នាំមុខគេ»។
លោក ម៉ម វាសនា បានបន្តទៀតថា តាមរយៈព្រលានយន្តហោះអន្តរជាតិភ្នំពេញមានជើងហោះហើរជាង ៣០ ជើង ខណៈមុនវិបត្តិកូវីដមានជាង ២០០ ជើងក្នុងមួយថ្ងៃ។
លោក ម៉ម វាសនា បានបន្តថា អាជីវកម្មសណ្ឋាគារផ្ទះសំណាក់ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដបានចាប់ផ្តើមដំណើរការឡើងវិញ ហើយសណ្ឋាគារកម្រិតផ្កាយថ្មីៗបន្ថែមទៀតកំពុងសាងសង់សម្រាប់ទទួលកំណើនភ្ញៀវទេសចរណ៍នៅពេលខាងមុខ។
វិស័យទេសចរណ៍ បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារជាង ៦៣ ម៉ឺននាក់ដល់ប្រជាពលរដ្ឋ។ ប៉ុន្តែរយៈពេល ៣ ឆ្នាំកន្លងទៅនេះ វិស័យទេសចរណ៍រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ដែលធ្វើឲ្យចំនួនអ្នកទេសចរថយចុះប្រមាណ ៨០% និងបាត់បង់ចំណូលថវិកាជាតិយ៉ាងច្រើនលើសលប់។
លោក ម៉ម វាសនា បានបញ្ជាក់ថា ស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ដោះស្រាយវិបត្តិជាប់គាំងនេះ។ កម្ពុជាជាប្រទេសដំបូងគេមួយនៅក្នុងតំបន់ដែលបានបើកចំហ ដោយកាត់បន្ថយរបាំងទទួលទេសចរអន្តរជាតិ ក្នុងការចូលមកកាន់ប្រទេសកម្ពុជា។
កាលពីខែមីនា ឆ្នាំ ២០២២ កម្ពុជាបានសម្រេចបើកការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិឡើងវិញ និងផ្តល់ទិដ្ឋាការនៅពេលមកដល់ (Visa on arrival) និងលុបចោលលក្ខខណ្ឌតម្រូវឱ្យបង្ហាញលទ្ធផលភីស៊ីអ (PCR) តេស្តអវិជ្ជមាននិងមិនតម្រូវឱ្យធ្វើតេស្តរហ័ស នៅពេលមកដល់ដោយគ្រាន់តែបង្ហាញប័ណ្ណឬព័ត៌មាននៃការចាក់វ៉ាក់សាំងគ្រប់ដូស៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


