ព័ត៌មានជាតិ
តើអ្វីទៅជា ស្រាបៀរជំនាន់ថ្មី ABC Reserve? តើអ្នកបានភ្លក់វាហើយឬនៅ?
ក្រុមហ៊ុនផលិតស្រាបៀរ ABC “Extra Stout” ដែលប្រជាជនខ្មែរទទួលស្គាល់ទាំងរសជាតិ និងគុណភាព បានផលិតចេញនូវស្រាបៀរជំនាន់ថ្មីដ៏ប្រណីតបំផុតមួយទៀត ដែលមានឈ្មោះថា ABC Reserve ដែលជាស្រាបៀរ រួមបញ្ចូលនូវរសជាតិស្រា “វីស្គី” និងមានតែមួយគត់ ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនផលិតស្រាបៀរ ABC បានចំណាយពេលវេលាយ៉ាងយូរ ជាមួយការសម្រិតសម្រាំងយ៉ាងម៉ត់ចត់ ទើបអាចផលិតបាននូវរូបមន្តដ៏ល្អមួយ ដោយឆ្លងកាត់តាមរយៈការដកស្រង់មតិយោបល់ពីអតិថិជន ដើម្បីបង្កើតឲ្យបាននូវតុល្យភាពរសជាតិដ៏សមស្របមួយ ដែលអ្នកពិសាអាចទទួលបានសម្រាប់រសជាតិស្រាបៀរជំនាន់ថ្មី “ABC Reserve”។
“ABC Reserve” មានរសជាតិស្រទន់ ក្លិនប្រហើរបែបវីស្គី ដែលផ្ដល់ឲ្យអ្នកពិសារទទួលបាននូវបទពិសោធន៍ថ្មីមួយផ្សេងទៀត ខុសប្លែកពីស្រាបៀរ និងស្រាវីស្គី។ ដូចគ្នាទៅនឹងស្រាបៀរ ABC Extra Stout ដែរ ស្រាបៀរ ABC Reserve ក៏ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ដោយប្រើប្រាស់នូវគ្រឿងផ្សំ ដែលមានគុណភាពខ្ពស់បំផុត រួមទាំងស្រូវសាលីលំដាប់ខ្ពស់ និងផលិតតាមស្តង់ដារគុណភាពអន្តរជាតិ ជាមួយបច្ចេកទេស របស់កំពូលអ្នកជំនាញផលិតស្រាបៀរប្រចាំក្រុមហ៊ុន ABC ដើម្បីទទួលនូវរសជាតិល្អបំផុតសម្រាប់អតិថិជន។
ស្រាបៀរ ABC Reserve គឺជាស្រាបៀរជំនាន់ថ្មី មានទឹកពណ៌មាស អមដោយក្លិនក្រអូបឈ្ងុយឈ្ងប់ និងមានរសជាតិប្រហើរ នៅក្នុងដបយ៉ាងប្រណិត ដែលរំលេចជាមួយការរចនាថ្មី ពណ៌ទង់ដែង ដែលជាពណ៌ប្រចាំរបស់ ABC Reserve សាកសមបំផុតសម្រាប់យុវវ័យទាន់សម័យ។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ “តាមរយៈស្រាបៀរ ABC Reserve យើងខ្ញុំចង់បង្កើតបរិយាកាសពិសេសៗ សម្រាប់ការជួបជុំគ្នារបស់ យុវជនជំនាន់ក្រោយ ក្នុងការទទួលបាននូវបទពិសោធន៍នូវរសជាតិថ្មីប្លែកមួយទៀត។ ផលិតផលនេះ ពិតជាខុសប្លែកពីផលិតផលដទៃទៀត ដែលនេះបានសបញ្ជាក់ឲ្យឃើញថា ស្រាបៀរ ABC គឺជាយីហោដែលតែងតែឈានមុខគេក្នុងការបង្កើតឡើងនូវឧត្តមភាពដ៏ល្អឯក។” លោកបានបន្ថែមទៀតថា៖ “យើងខ្ញុំមានក្តីរំភើបរីករាយដែលឃើញអតិថិជនរបស់យើងខ្ញុំទទួលបាននូវបទពិសោធន៍រសជាតិថ្មី ហើយរីករាយក្នុងពេលរាត្រីជាមួយ “ABC Reserve” ដែលជាស្រាបៀររួមបញ្ចូលនូវរសជាតិវីស្គីដ៏ប្រណីតរបស់យើងខ្ញុំ។”
តើអ្នកបានភ្លក់រសជាតិ ABC Reserve ហើយឬនៅ?
សូមកុំភ្លេចក្រេបស្រាប្រៀរ ABC Reserve ដើម្បីទទួលបាននូវបទពិសោធន៍នៃរសជាតិវីស្គីដ៏ប្រណីត សម្រាប់ការជួបជុំរបស់អ្នក ឬលោកអ្នកអាចស្វែងរក ស្រាបៀរ ABC Reserve ដែលមានលក់ផ្ដាច់មុខតែនៅភោជនីយដ្ឋាន បារ និងក្លឹបលំដាប់ខ្ពស់នានា នៅក្នុងទីក្រុងសំខាន់ៗ ជុំវិញប្រទេសកម្ពុជា ក្នុងនោះរួមមានរាជធានីភ្នំពេញ, ទីក្រុងសៀមរាប, ទីក្រុងព្រះសីហនុ, ទីក្រុងកំពង់ចាម និងទីក្រុងបាត់ដំបង តែប៉ុណ្ណោះ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១៩ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា