ព័ត៌មានជាតិ
សាលាបឋមសិក្សា ហ៊ុន សែន អនុវត្តន៍អាចារ្យលាក់ ប្រឡងសិស្សពូកែ លើកដំបូង
កំពង់ធំ៖ សាលាបឋមសិក្សា ហ៊ុន សែន អនុវត្តន៍អាចារ្យលាក់បើកកម្មវិធីប្រឡងសិស្សាពូកែកម្រិតបឋមសិក្សាដំបូង ដើម្បីពង្រឹងគុណភាពអប់រំ និងឈានទៅផ្តល់ការសិក្សារពិសេសបន្ថែមសម្រាប់សិស្សពូកែ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២

ក្នុងឱកាសនោះដែរ លោក លឹម ធេង នាយកសាលាបឋមសិក្សា ហ៊ុន សែន អនុវត្តន៍អាចារ្យលាក់ លើកឡើងថា ការប្រឡងនេះ គឺជាជំហ៊ានដំបូង ដែលសាលាបឋមសិក្សា ហ៊ុន សែន អនុវត្តន៍អាចារ្យលាក់ ចាប់ផ្តើមប្រឡង។ ការប្រឡងនេះ មានគោលដៅសំខាន់ ដើម្បីពង្រឹងគុណភាពអប់រំ ជ្រើសរើសិស្សពូកែក្នុងចំណោមសិស្សគ្រប់កម្រិតចាប់ពី ថ្នាក់ទី១ រហូតដល់ថ្នាក់ទី៦។ មុខវិជ្ជាដែលប្រឡង មានពីរមុខវិជ្ជា គឺមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា ដែលមានសិស្សចូលរួមប្រឡង សរុបចំនួន១៤៦នាក់ ក្រោមការពិនិត្យដោយផ្ទាល់ពីលោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅសាលានេះ ជាអនុរក្ស។ ការប្រឡងនេះ នឹងធ្វើការជ្រើសរើសសិស្សពូកែ មានចំណាត់ពីលេខ ១ ដល់លេខ ៥ ដើម្បីទៅប្រឡងជាមួយ សាលាមួយចំនួនទៀត នៅក្នុងក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ដែលមានការជួយឧបត្ថម្ភ ពីសាលាភាពជាអ្នកដឹកនាំ ហៅកាត់ថា “ឡៃគឺ”។

លោកបន្តថា ការខកខាន នៃការបង្រៀនផ្ទាល់របស់លោកគ្រូ ក្នុងរយៈជិត២ ឆ្នាំ ធ្វើឱ្យគុណភាពអប់រំ មានការធ្លាក់ចុះ ក្រោយពីការចាប់ផ្តើមចូលរៀនឡើងវិញ លោកគ្រូ គ្រូអ្នក បានធ្វើការពង្រឹងវិន័យ សីលធម៌ ដែលធ្វើសាលាទទួលបានការកើនឡើងទាំងបរិមាណសិស្ស និងគុណភាពអប់រំ។ នៅក្នុងឆ្នាំសិក្សា២០២១-២០២២ សាលាមានការកើនឡើងសិស្សចំនួន៣០០នាក់បន្ថែម បើធ្វើការប្រៀបធៀបឆ្នាំចាស់។ កត្តាដែលធ្វើ ឲ្យមានការកើនឡើងដោយសារ សាលាបឋមសិក្សា ហ៊ុន សែន អនុវត្តន៍អាចារ្យលាក់ ទទួលបាននូវបាននូវការអនុញ្ញាតបង្រៀនពេញម៉ោងសិក្សា ទាំងពេលព្រឹក និងពេលល្ងាច ដែលមានម៉ោងបន្ថែមសម្រាប់សិស្សច្រើន ជាងសាលាផ្សេងៗ ជាពិសេសបន្ថែមមុខវិជ្ជាលើមុខវិជ្ជាភាសាបរទេស និងកុំព្យូទ័រ ផងដែរ។ លោកបញ្ជាក់ថា បច្ចុប្បន្នសិស្សសរុបនៅឆ្នាំសិក្សានេះ នៅកម្រិតបឋមសរុបចំនួន ៩៧១នាក់ ស្រីសរុបចំនួន ៤៦២នាក់ សរុបទាំងមត្តេយ្យសិក្សា មានចំនួនជាង១០០០នាក់។ ទិសដៅនៅថ្ងៃអនាគត សាលារៀន នឹងធ្វើឱ្យសិស្សទទួលបានចំណេះដឹងខ្ពស់ ស្របតាមចក្ខុវិស័យ នៃការអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ អត្ថបទ៖ ឈាង មករា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


