ព័ត៌មានជាតិ
ក្រសួងសុខាភិបាលហាមមិនឲ្យសេវាសេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ព្យាបាលអ្នកសង្ស័យជំងឺកូវីដ១៩ឡើយ
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានហាមមិនឲ្យសេវាសេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ព្យាបាលអ្នកសង្ស័យជំងឺកូវីដ១៩ឡើយ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៥ ខែធ្នូនេះថាដើម្បីទប់ស្កាត់កុំឲ្យមាននូវការរាតត្បាតទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់ សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ចូលរួមពង្រឹងបន្ថែមទៀត ក្នុងការអនុវត្តវិធានការណ៍ការពារកុំឲ្យមានចម្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ និងនៅតាមសេវាពិនិត្យព្យាបាលជំងឺឯកជនរបស់ខ្លួន។
លោកស្រីបានបន្តថា ក្នុងនោះសេវាឯកជនទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនដោយ មិនអនុញ្ញាតឲ្យធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺ ដែលសង្ស័យថា ជាជំងឺកូវីដ-១៩ នៅតាមកន្លែងពិនិត្យព្យាបាលអ្នកជំងឺឯកជនរបស់ខ្លួនឡើយ។
លោកស្រីបានបន្ថែមថា «ប្រសិនបើមានអ្នកជំងឺមកពិនិត្យជំងឺនៅកន្លែងពិនិត្យព្យាបាលជំងឺរបស់ខ្លួន ដែលសង្ស័យថាជាជំងឺកូវីដ-១៩ ដូចតាមនៅក្នុងនិយមន័យករណីសង្ស័យជំងឺកូវីដ-១៩ គឺមិនត្រូវធ្វើការពិនិត្យ និងព្យាបាលឡើយ សូមជួយពន្យល់ និងណែនាំអ្នកជំងឺ ឱ្យគាត់បានដឹងអំពីជំងឺកូវីដ-១៩ រួចដាក់គាត់ឲ្យនៅដាច់ដោយឡែក បន្ទាប់មកជូនព័ត៌មានទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលនៅជិត ដើម្បីសម្របសម្រួលបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យបង្អែករដ្ឋ (ចំពោះអ្នកនៅខេត្តគឺ មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំពោះអ្នកនៅរាជធានីភ្នំពេញ) ជាបន្ទាន់»។
ជាមួយគ្នានេះដែរ លោកស្រីបានណែនាំទៀតថា ត្រូវអនុវត្តនូវអនាម័យសម្អាតទីកន្លែង ពិនិត្យព្យាបាលជំងឺ ដោយមានម៉ាស់សម្រាប់ពាក់ មានអាល់កុលសម្រាប់លាងដៃ ឬអាល់កុលដែលសម្រាប់លាងដៃជាប្រចាំ។
លោកស្រីបានបន្តទៀតថាក្នុងករណីដែលមានអ្នកជំងឺសង្ស័យថា ជាជំងឺកូវីដ-១៩ បានមកពិនិត្យក្នុងកន្លែងព្យាបាលរបស់ខ្លួន ម្ចាស់សេវាត្រូវប្រើសូលុស្យុងអូសាវែល ដែលមានកំហាប់ ០,១% ក្នុងការជូតសម្អាតឥដ្ឋ និងបាញ់សម្លាប់មេរោគនៅកន្លែងអ្នកជំងឺដែលបានមកពិនិត្យ និងក្នុងបរិវេណពិនិត្យព្យាបាលអ្នកជំងឺទាំងមូល។ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងយកសំណាកទៅពិនិត្យ និងតាមដានសុខភាពជាប្រចាំ ចំពោះគ្រូពេទ្យ និងបុគ្គលិកដែលបានប៉ះពាល់ជាមួយនឹងអ្នកជំងឺ ដែលសង្ស័យថា ជាជំងឺកូវីដ-១៩ នោះ។
លោកស្រីបានបញ្ជាក់ថា ចំពោះការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាព ការពិនិត្យអ្នកជំងឺម្ចាស់សេវាសុខាភិបាលឯកជន ត្រូវមានធុងសម្រាមពណ៌លឿង ដែលមានស្លាកសញ្ញាគ្រោះថ្នាក់ពណ៌ខ្មៅ សម្រាប់ដាក់សំណល់ឆ្លងរោគ និងសម្ភារអ្នកជំងឺដែលសង្ស័យជំងឺកូវីដ-១៩ ប្រើរួច៖ ម៉ាស់ពាក់ ក្រដាស់ជូតស្លេស។ល។ បន្ទាប់មកត្រូវប្រមូលយកសំណល់នោះ ទៅដុតកម្ទេចចោលជាមួយឡ ដែលមានសីតុណ្ហភាពខ្ពស់ចាប់ពី៨០០អង្សាសេ។
លោកស្រីបានណែនាំដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវជួយអប់រំផ្សព្វផ្សាយអំពីវិធានការណ៍នៃការចម្លងជំងឺកូដ-១៩ ទៅដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ព្រមទាំងឲ្យគាត់ចូលរួមសហការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយការលាងដៃជាមួយទឹក និងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ និងពាក់ម៉ាស់ ព្រមទាំងរក្សានូវគម្លាតសុវត្ថិភាពយ៉ាងតិចពី ១ម៉ែត្រកន្លះឡើងទៅ និងត្រូវអនុវត្តនូវវិធានការណ៍ ៣ ការពារ និង ៣កុំ រួមមានពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់និងគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី១ម៉ែត្រកន្លះឡើងទៅឲ្យបានគ្រប់គ្នា និងនៅគ្រប់ទីកន្លែង។
ចំពោះ៣កុំវិញរួមមានកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូលល្អ កុំទៅកន្លែងមនុស្សច្រើនកុះករនិងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅហើយត្រូវទាក់ទងទៅគ្រូពេទ្យ ឬហៅទៅលេខ ១១៥៕
ដោយ ៖ សំអឿន
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១០ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


