ព័ត៌មានជាតិ
កម្ពុជារៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
កម្ពុជាបានរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
(FTA) ដែលកម្ពុជាជាហត្ថលេខីពិសេសជាមួយប្រទេសចិន។

លោក ស៊ាង ថៃរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មជាធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) មានប្រសាសន៍ថា ដោយអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានណែនាំឱ្យក្រុមការងាររៀបចំយុទ្ធសាស្ត្រទាញយកផលប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាជាហត្ថលេខី។
ហេតុនេះក្រុមការងារសិក្សាស្រាវជ្រាវត្រូវបានបង្កើតឡើងដើម្បីសិក្សាស្រាវជ្រាវនិងរៀបចំយុទ្ធសាស្រ្តជំរុញការនាំចេញតាមសេចក្តីប្រកាស លេខ ២៩១ព.ណ.អប.ប្រក ស្តីពីការកែសម្រួលក្រុមការងាររៀបចំគោលនយោបាយ
និងយុទ្ធសាស្រ្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ក្រុមការងារបានបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវកន្លងមក លើទំនិញចំនួន ៩មុខ មានដូចជា៖ វិស័យសម្លៀកបំពាក់ វិស័យស្បែកជើង តំបន់សេដ្ឋកិច្ចពិសេស វិស័យដំឡើងកម្មន្តសាលធុនស្រាល វិស័យចំណីអាហារកែច្នៃ វិស័យជលផល វិស័យអង្ករ វិស័យដំឡូងមី និងកៅស៊ូធម្មជាតិដើម្បីជំរុញការនាំចេញទៅកាន់ប្រទេសចិន និងលក្ខខណ្ឌច្រកចូលទីផ្សារប្រទេសចិន ហើយបានធ្វើការសិក្សាអំពីទំហំពាណិជ្ជកម្មក្នុងពិភពលោក។

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកនិងទៅកាន់ទីផ្សារប្រទេសនាំចូលធំៗ ដែលជាដៃគូពាណិជ្ជកម្ម ជាពិសេសគឺការសិក្សានិងវិភាគអំពីចំណុចខ្លាំង ចំណុចខ្សោយ ឱកាស ការគំរាមកំហែង (SWOT Analysis)
ដើម្បីកំណត់ថាទំនិញណាជាផលិតផលថ្មី ផលិតផលកំពុងលូតលាស់ ផលិតផលមានភាពចាស់ទុំ ដើម្បីមានភាពងាយស្រួយធ្វើការជំរុញការនាំចេញបន្ថែមទៀត។
លើសពីនេះ ក្រុមការងារ ក៏បានសិក្សាអំពីរបបពន្ធ (ពន្ធគយនាំចូល) ទៅតាមប្រភេទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី (MFN) តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានចិន (ACFTA) តាមភាពអនុគ្រោះពិសេសម្រាប់កម្ពុជា Preferential tariff for Cambodia (China’s Special preferential duty) និងតាមឋានៈប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួច (LDC) ដើម្បីពិនិត្យមើលការនាំចេញតាមកិច្ចព្រមព្រៀងមួយណាដើម្បីទទួលភាពអនុគ្រោះបំផុតនិងបានសិក្សាផងដែរចំពោះរបាំងបច្ចេកទេសរបស់ប្រទេសចិនក្នុងការនាំចូលចំពោះទំនិញនីមួយៗ។
គួរបញ្ជាក់ថាជាលទ្ធផល អង្គប្រជុំបានទទួលយកធាតុចូលសំខាន់ៗនិងបានសម្រេចធ្វើការបញ្ចូលលទ្ធផលនៃការសិក្សាស្រាវជ្រាវទៅជារបាយការណ៍តែមួយ ដោយត្រូវកំណត់មាតិកានៃរបាយការណ៍នោះ និងកំណត់ធ្វើ Factsheet
ទំនិញគំរូសម្រាប់ជារបៀបវារៈនៃកិច្ចប្រជុំលើកក្រោយទៀត៕
អត្ថបទ៖ សំអឿន
ចុចអាន៖ មិនដល់ ១២ ម៉ោងផង! យានយន្តល្មើស ៩២៧ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ
ចុចអាន៖ ពលករណារត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័កនឹងត្រូវផាកពិន័យចាប់ពី ២០ម៉ឺនរៀលទៅ១លានរៀល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


