Connect with us

ព័ត៌មានជាតិ

មិនដល់ ១២ ម៉ោងផង! យានយន្តល្មើស ៩២៧ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គិតត្រឹមម៉ោង៤ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញសមត្ថកិច្ចនគរបាល បានរកឃើញយានយន្តល្មើសច្បាប់ចំនួន៩២៧ គ្រឿង ក្នុងនោះម៉ូតូចំនួន៦៩៥គ្រឿង និងរថយន្តចំនួន២៣២ គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកឧត្តមសេនីយ៍ ឆាយ គឹមខឿន ក្នុងចំណោមយានយន្តទាំង ២៣២ គ្រឿងនោះ មានយានយន្តតូចចំនួន ១៨៥ គ្រឿង និងយានយន្តធំចំនួន៤៧ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន២៨ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន១៤នាក់, ល្មើសញ្ញាចំនួន២១ គ្រឿង, បត់ជែង៧ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន១១៤នាក់, លើសចំណុះចំនួន៦ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន៨ នាក់, អត់ស្លាកលេខចំនួន៩ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន២៥ នាក់។

ចំណែកម៉ូតូល្មើសទាំង៦៩៥ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៦១២ នាក់, បើកបរល្មើសសញ្ញាចំនួន៤៨ គ្រឿង, បត់ជែងចំនួន១ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន១៣នាក់, បើកបរដោយគ្មានស្លាកលេខចំនួន៥ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន១៦ នាក់។

លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន បានឲ្យដឹងដែរថា នៅថ្ងៃទី២៦ ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១០ លើក ក្នុងនោះស្លាប់ចំនួន០៥ នាក់ របួសចំនួន១២ នាក់ ដោយរបួសធ្ងន់ចំនួន៥ នាក់ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្តចំនួន៨។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចនគរបាល បានរកឃើញយានយន្តល្មើសច្បាប់ចំនួន ៩៥៧ គ្រឿង ក្នុងនោះម៉ូតូចំនួន ៦៤៨ គ្រឿង និងរថយន្តចំនួន៣០៩ គ្រឿង៕

អត្ថបទ៖ កោះកែវ

ចុចអាន៖ ពលករណារត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័កនឹងត្រូវផាកពិន័យចាប់ពី ២០ម៉ឺនរៀលទៅ១លានរៀល

ចុចអាន៖ ខោអាវជជុះកំពុងត្រូវប៉ាន់ មួយថ្ងៃលក់ចំណេញ ២០ ម៉ឺនរៀល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម