ព័ត៌មានជាតិ
លោក សុខ លូ អភិបាលខេត្ត ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ “ណែម” ក្រោយពីលេចលឺ សង្ស័យថាមានជាតិគីមី”បូរ៉ាក់”
បាត់ដំបង ៖ “ណែម”គឺជាអាហារសម្រន់មួយប្រភេទដែលប្រជាជនខ្មែរយើងនិយមចូលចិត្តបរិភោគដែលអ្នកខេត្តបាត់ដំបងបានផលិតបន្តវង្សត្រកូលដោយប្រើសាច់ត្រីប្រភេទផ្សេងៗគ្នាហើយបច្ចុប្បន្នភាគច្រើនអាជីវករបាននិយមនាំគ្នាដាក់តាំងលក់នៅតាមដងផ្លូវជាតិលេខ ៥ឋិតក្នុងស្រុកសង្កែ ជាហូរហែ ដោយលើកយកមកលក់ចេញពីកន្លែងផលិតផ្សេងៗគ្នាក្នុងទឹកដី ខេត្តបាត់ដំបង។

ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ បានលេចឮតៗគ្នាថា នៅក្នុងសាច់”ណែម”គេសង្ស័យថា មានផ្ទុកសារធាតុគីមី”បូរាក់” ទើប នៅថ្ងៃទី ០១ខែកញ្ញា ឆ្នាំ ២០២២នេះ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងចុះពិនិត្យគុណភាព ម្ហូប ចំណីអាហារមួយនេះ ជាមួយក្រុមការងារក្រសួងពាណិជ្ជកម្ម រួមនិងមន្ត្រីនៃមន្ទីរជំនាញផង ដែលបានធ្វើឡើងនៅក្នង ស្រុកសង្កែ តាមដងផ្លូវជាតិលេខ ៥ក្នុងខេត្តបាត់ដំបង ជាមួយនិងរថយន្តពិសោធន៍ ចល័ត ១គ្រឿងផង។
ក្នុងការផ្តល់បទសម្ភាសន៍ជាមួយក្រុមសារព័ត៌មាន លោកសុខ លូ បានមានប្រសាសន៍ថា សូម្បីតែរូបលោកក៏មានការសង្ស័យ ផងដែរ ព្រោះតែការសង្ស័យនេះបានជំរុញឲ្យលោក យកចិត្តទុកដាក់បំផុតចំពោះសុខភាពទូទៅរបស់ប្រជាពលរដ្ឋដែលរង ផលប៉ះពាល់ដល់សុខភាពតាមរយះសារធាតុគីមីនៅក្នុងចំណីអាហារប្រភេទ”ណែម”នេះរួមនិងម្ហូបចំណីអាហារផ្សេងៗទៀត ផងដែលលោកថា នឹងបន្តធ្វើការពិនិត្យជាបន្តបន្ទាប់ទៀតលើបញ្ហាពាក់ព័ន្ធនិងម្ហូបចំណីអាហារនេះ។
ប៉ុន្តែការពិនិត្យនៅពេលនេះលោកថា:មិនបានរកឃើញមានសារធាតុគីមី”បូរ៉ាក់”ដូចការសង្ស័យនោះទេហើយលោកបានកោតសសើដល់អ្នកផលិតថាមានភាពស្មោះត្រង់និងត្រឹមត្រូវចេះការពារសុខភាពប្រជាជនដូចគ្នាលោកក៏បានអំពាវនាវលើកទឹកចិត្តដល់ផលិតករឲ្យអតិថិជនបន្តជួយទិញ”ណែម”អ្នកបាត់ដំបងបន្តទៀតដោយគ្មានប្រើប្រាស់សារធាតុគីមីនោះទេហើយលោកក៏មិនភ្លេចក្នុងការណែនាំបន្ថែមដល់ផលិតករផងដែរធ្វើយ៉ាងណាកុំធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកដ៏ទៃព្រោះតែផលប្រយោជន៍ខ្លួនឡើយបើសិនជារកឃើញថាទីតាំងផលិតករណាមួយប្រព្រឹត្តបែបនេះអាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់មិនខាន ។

ពាក់ព័ន្ធនិងបញ្ហាខាងលើ អ្នកស្រី ផ្លឹង ស៊ីណាត ជាម្ចាស់ សិប្បកម្មទិញត្រីនិងធ្វើ”ណែម”ក្នុងស្រុកឯកភ្នំ បានប្រាប់ កម្ពុជាថ្មី ថាសិប្បកម្មអ្នកស្រីបានផលិតសាច់ណែមដើរលើទីផ្សារយូរឆ្នាំហើយមិនដែលប្រកបរបរដោយទុច្ចរិតឡើយគឺប្រកបដោយធម្មជាតិពិតៗមិនលាយសារធាតុគីមីណាមួយដែលធ្វើឲ្យអ្នកទទួលទានប៉ះពាល់សុខភាពឡើយ ជារួមអ្នកស្រីថា សិប្បកម្មអ្នក ស្រីបានឆ្លងកាត់ការពិនិត្យជាក់ស្តែងជាច្រើនលើកពីមន្ត្រីជំនាញផងដែរនាពេលកន្លងទៅ ក្រៅពីនេះអ្នកស្រីថា បើចង់ធ្វើមុខរបរបានយូរអង្វែងនឹងមានកេរ្តិ៍ឈ្មោះល្អបន្តដល់កូនជំនាន់ក្រោយត្រូវប្រព្រឹត្តតែភាពស្មោះត្រង់ត្រឹមត្រូវទើបរក្សាបាននូវគុណភាពល្បីល្បាញលើទីផ្សារពីបច្ចុប្បន្នទៅអនាគត។

បើយោងតាមឯកសារ អង្គការចំណីអាហារពិភពលោកបានបង្ហាញឲ្យដឹងថា សារធាតុ”បូរ៉ាក់ ឬទឹកអន្សា”ជាសារធាតុហាមឃា ត់ក្នុងចំណីអាហារ តែបើទោះបីបែបណាក៏អ្នកផលិតនៅតែឆ្លៀតដាក់នៅក្នុងចណីអាហាររបស់ខ្លួនដើម្បីឲ្យមើលទៅឃើញ ញល្អ។ប្រភពដដែលថា “បូរ៉ាក់ឬទឹកអន្សា” នេះគេច្រើនប្រើប្រាស់លើដូចជា: ប្រហិតសាច់គោ សាច់ប៉ាត់តេ ប្រហិតត្រី ប្រហិតសាច់មាន់ នំលត នំចាំង នំច័ក្កចាន់ គុយទាវ និងមី ដើម្បីឲ្យស្វិតល្អជាដើម។

ប្រភពខាងលើបន្តថា សារធាតុ”បូរ៉ាក់”អាចធ្វើឲ្យអ្នកបរិភោគមានអាការ:ពុលនឹងប្រឈមនិងបញ្ហាដូចជា: ចុះខ្សោយតម្រង នោម ខួរក្បាល រលាកប្រព័ន្ធរំលាយអាហារ រលាកក្រពះពោះវៀន ជាដើម។ហើយបើស្រូប យកសារធាតុនេះកម្រិត ១៥ក្រាម ចំពោះមនុស្សចាស់ និង ៥ក្រាមសម្រាប់កូនក្មេងអាចបណ្តាលឲ្យក្អួតឈាមស្លាប់បាន ៕
អត្ថបទ ៖ សៅ សារិទ្ធ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


