Connect with us

ព័ត៌មានជាតិ

ខេត្ត​ពោធិ៍សាត់​មាន​អាហារ​ប្រចាំ​ខេត្ត ​យក​ទៅ​​ប្រកួត​ជាប់​លេខ ២ ទូទាំង​ប្រទេស

បានផុស

នៅ

ខេត្ត​ពោធិ៍សាត់​ក្រៅ​ពី​វិស័យ​ទេសចរណ៍​ដែល​មាន​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​កន្លែង ខេត្ត​នេះ​ក៏​មាន​សក្ដានុពល​លើ​ផ្នែក​ម្ហូប​អាហារ​ប្រចាំ​តំបន់ ហើយ​ធ្លាប់​យក​ទៅ​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​ជាតិ​ជាប់​លេខ ២ ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អឿន សំអុល ប្រធាន​ការិយាល័យ​ផែនការ​វិនិយោគ​ និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​កម្ពុជា​​ថ្មី​ដឹង​ថា ខេត្ត​ពោធិ៍សាត់​មាន​ភាព​ទាក់ទាញ​លើ​ធនធាន​ធម្មជាតិ វប្បធម៌​ប្រពៃណី​ជា​អត្តសញ្ញាណ​។ ក្រៅ​ពី​នេះ​ខេត្ត​ក៏​មាន​ម្ហូប​អាហារ​ប្រចាំ​តំបន់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត។

លោក​អឿន សំអុល បាន​លើក​ពី​ម្ហូប​ពីរ​មុខ​ដែល​ទទួល​ការ​ពេញ​និយម​គឺ​សម្ល​កកូរ​និង​ហ្មុក​ត្រី។ លោក​បាន​លើក​ឡើង​ម្ហូប​ទាំង​ពីរ​មុខ​នេះ តាម​ការ​ស្ទាបស្ទង់​ភ្ញៀវ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​ពោធិ៍សាត់ តែងតែ​កុម្ម៉ង់​ជា​ហូរហែ​ រហូត​បាន​ក្លាយ​ជា​ម្ហូប​ប្រចាំ​តំបន់​របស់​ខេត្ត​ពោធិ៍សាត់។

លោក​លើក​ឡើង​ថា ម្ហូប​ហ្មុក​ត្រី​របស់​ខេត្ត​ពោធិ៍សាត់​កាល​ពី​ចុង​​ឆ្នាំ​២០២១ ក៏​ធ្លាប់​យក​ទៅ​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​ជាតិ​នៅ​ខេត្ត​សៀមរាប រហូត​ទទួល​បាន​ជាប់​ជយលាភី​លេខ ២ ទៀត​ផង។

លោក អឿន សំអុល បាន​បញ្ជាក់​​ទៀត​ថា ក្រៅ​ពី​ម្ហូប​ទាំង​ពីរ​មុខ​ហ្នឹង ខេត្ត​ពោធិ៍សាត់​ក៏​មាន​ផលិតផល​សក្ដានុពល​មាន​ដូចជា​ក្រូច​ពោធិ៍សាត់ ប័រ​អូរសោម ទុរេន​ថ្មដា និង​ចម្លាក់​ថ្ម​កែវ រួម​ទាំង​សិប្បកម្ម​កែច្នៃ​ដើម​ត្នោត ដែល​មាន​ភាព​ល្បីល្បាញ​និង​ទទួល​ស្គាល់​ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម