ព័ត៌មានជាតិ
ម្ហូប ៤ មុខ ប្រចាំត្រកូលអ្នកខេត្តបាត់ដំបង ផ្សំគ្រឿងប្លែកត្រូវចិត្តអ្នកដំណើរឆ្ងាយជិត
នៅតាមភូមិឃុំស្រុក ឬខេត្តនីមួយៗ សុទ្ធតែមានមុខម្ហូបតំណាងឬម្ហូបដែលអ្នករស់នៅក្នុងមូលដ្ឋាននិយមទទួលទានជាប្រចាំ។
បើតាមមន្ទីទេសចរណ៍ខេត្តបាត់ដំបង នៅខេត្តបាត់ដំបងមានមុខម្ហូបប្រចាំតំបន់ចំនួន ៤ មុខ ដែលជាអត្តសញ្ញាណហើយត្រូវបានគេឱ្យឈ្មោះថា «ជាមុខម្ហូបប្រចាំត្រកូលរបស់អ្នកខេត្តបាត់ដំបង» តែម្តង មានបុកទឹកគ្រឿង ឬបុកអម្រឹក នំបញ្ចុកទឹកអម្រឹក ប្រហុកខ្ទិះ និងម្ហូបណែមត្រី។
១. បុកទឹកគ្រឿង ឬបុកអម្រឹក

បុកទឹកគ្រឿង ឬបុកអម្រឹក គឺជាម្ហូបមួយប្រភេទ ដែលពេញនិយមរបស់ប្រជាជនខ្មែរ ព្រោះវាជាមុខម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់។ អ្វីពិសេសសម្រាប់មុខម្ហូបមួយនេះ ចំពោះអ្នកខេត្តបាត់ដំបងវិញ គឺមានលក្ខណៈខុសប្លែកពីបណ្ដាខេត្តផ្សេងៗ ត្រង់មានដាក់ជាមួយបន្លែត្រប់ (ត្រប់លាវ ត្រប់ញង ត្រប់ស្រួយ) ហើយគេនិយមហៅមុខម្ហូបនេះ ម្យ៉ាងទៀតថា បុកទឹកអម្រឹក។
២. នំបញ្ចុកទឹកអម្រឹក

នំបញ្ចុកទឹកអម្រឹក (ទឹកសម្លរខ្មែរអ្នកបាត់ដំបង) ត្រូវបានចម្អិនតាំងពីដូនតានិងធ្វើបន្ដរហូតមកពេលបច្ចុប្បន្ន និងមានការពេញនិយមបរិភោគទាំងក្នុងខេត្ត និងទូទាំងប្រទេសកម្ពុជា។ ចំពោះនំបញ្ចុកអ្នកបាត់ដំបងវិញ មានរសជាតិខុសពីខេត្ដផ្សេងៗ ដោយមានបន្ថែមទឹកផ្អែមសម្រាប់ដាក់ពីលើនំដើម្បីធ្វើឱ្យកាន់តែមានឱជារសឆ្ងាញ់ពិសារបន្ថែមទៀត។
៣. ប្រហុកខ្ទិះ

ស្ទើរតែគ្រប់ខេត្តក្រុង គ្រប់តំបន់ដែលស្គាល់ពីមុខម្ហូបប្រហុកខ្ទិះ ព្រោះវាជាម្ហូបមួយបែបដែលមានរសជាតិឆ្ងាញ់ពិសា នឹងប្រជាជនខ្មែរនិយមបរិភោគទាំងក្នុងគ្រួសារ និងអាចធ្វើអាជីវកម្មបានទៀតផង។ យ៉ាងណាមិញ ប្រហុកខ្ទិះនេះត្រូវបានរាប់បញ្ចូលជាមុខម្ហូបប្រចាំតំបន់ ដែលតែងតែដាក់បង្ហាញនៅក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារតំណាងឲ្យខេត្តបាត់ដំបង។
៤. ណែមត្រី

គ្រាន់តែឮឈ្មោះថា ណែម អ្នកណាក៏ស្គាល់ដែរ ពិសេសគេតែងល្បីថា ណែមអ្នកបាត់ដំបងមានរសជាតិឆ្ងាញ់និងជាខេត្តប្រភពនៃអ្នកធ្វើណែមនេះ។ ណែមត្រី ជាឈ្មោះម្ហូបមួយប្រភេទប្រចាំអ្នកខេត្តបាត់ដំបង ពុំសូវមានអ្នកស្គាល់និងបានឃើញឡើយ ដោយសារជាម្ហូបបែបគ្រួសារដែលប្រជាជនភាគច្រើនធ្វើបរិភោគក្នុងក្រុមគ្រួសារ៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៤ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


