ព័ត៌មានជាតិ
អាហារ ៥ មុខ ជាអត្តសញ្ញាណជនជាតិខ្មែរ គ្មានជាតិសាសន៍ដទៃអាចបន្លំបាន
ជនជាតិខ្មែរក្រៅពីមានវប្បធម៌ របាំ និងប្រាសាទបុរាណជាអត្តសញ្ញាណជាតិ ដោយឡែកម្ហូបក៏បង្កប់នូវដិតដាមបញ្ជាក់ពីកំណើតរាប់ពាន់ឆ្នាំនៃជនជាតិខ្មែរ។
អាហារ ៥ មុខ ត្រូវបានគេដឹងថាជាម្ហូបប្រពៃណី និងដែលបានក្លាយជាអាហារប្រចាំថ្ងៃរបស់ជនជាតិខ្មែរ។
“នំបញ្ចុក”
“នំបញ្ចុក” ជាអាហារប្រពៃណីយ៉ាងសំខាន់ដែលមានប្រវត្តិរាប់រយឆ្នាំមកហើយ។ ដោយសារប្រជាប្រិយភាពនៃអាហារប្រពៃណីខ្មែរនេះ គេក៏តែងតែឃើញគេយកនំបញ្ចុកមកលៀងភោជនាហារភ្ញៀវនៅក្នុងពិធីបុណ្យផ្សេងៗ ដូចជាបុណ្យដារលាន, បុណ្យភូមិ និងបុណ្យឡើងអ្នកតាជាដើម។


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកំពុងរៀបចំឯកសារដើម្បីស្នើសុំចុះ «នំបញ្ចុក» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ កន្លងទៅនេះប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក៏ជំរុញឲ្យពលរដ្ឋទទួលទាននំបញ្ចុក ដែលលោកហៅថានំបញ្ចុកសាមគ្គីនិងឯកភាពជាតិ។
“ទឹកគ្រឿង”
“ទឹកគ្រឿង” ជាមុខម្ហូបដែលមានការនិយមដ្បិតជាម្ហូបមានឱជារស និងសម្បូណ៌ជីវជាតិព្រោះផ្សំពីត្រី ហើយទទួលទានជាមួយបន្លែស្រស់ៗច្រើនមុខ។ ទឹកគ្រឿងស្ថិតនៅក្នុងចំណោមម្ហូបអាហារប្រពៃណី ដែលជនជាតិខ្មែរនិយមទទួលទានតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន។

ចំពោះគ្រឿងផ្សំសម្រាប់ធ្វើទឹកគ្រឿងមិនមានច្រើនឡើយ អ្វីដែលត្រូវការសំខាន់នោះគឺត្រី (ត្រីអាចមានច្រើនប្រភេទតាមចំណូលចិត្ត), ប្រហុក, ក្រូចឆ្មារ, ខ្ទឹមស, ស្ករ, អំបិល, ល្ង ឬសណ្តែកដី, ជីរនាងវង, ជីរណារ, ស្លឹកខ្ទឹម និងទឹក។ ចំពោះអន្លក់ទឹកគ្រឿងអាចមានច្រើនប្រភេទទៅតាមស្រុកតាមតំបន់ និងចំណង់ចំណូលចិត្តរបស់អ្នកហូប។ ជាទូទៅមានត្រកួន, ព្រលិត, កញ្ឆែត កំពីងពួយ, ត្រសក់ស្រូវ ឬត្រសក់ផ្អរ, ស្ពៃ, ស្លឹកនិងផ្កាស្តៅ, សណ្តែកកួរ, ត្រូយរាំង, ភ្លៅកង្កែប ល្ហុង, ត្រឡាច, ននោង, ត្រយូងចេក, ត្រប់, ស្លឹកអង្គារដីជាដើម។ បន្លែទាំងអស់នេះ ខ្លះអាចហូបឆៅក៏បាន ហើយខ្លះអាចស្រុស ឬស្ងោរក៏បាន។
“ប្រហុក”
“ប្រហុក” ជាប្រភេទអាហារបម្រុងចាំបាច់សម្រាប់ប្រជាកសិករខ្មែរនៅតាមស្រុកស្រែចម្ការ ដ្បិតជាប្រភេទអាហារផ្អាប់ដែលទុកបានយូរ។ មានម្ហូបខ្មែរជាច្រើនមុខ ដែលយកប្រហុកជាគ្រឿងផ្សំពុំអាចខ្វះបានដូចជាសម្លម្ជូរ, សម្លកកូរ, និង ទឹកគ្រឿងជាដើម។ ក្រៅពីធ្វើជាគ្រឿងផ្សំ ប្រហុកក៏អាចច្នៃចេញជាមុខម្ហូបដាច់ដោយឡែកតែឯង ដូចជាធ្វើប្រហុកដុត, ប្រហុកខ្ទិះ, ប្រហុកគ្រឿង, ប្រហុកឆៅ, ប្រហុកជូរជាដើម។



អ្នកស្រុកស្រែចម្ការភាគច្រើន ពិសេសអ្នកស្រុករស់នៅក្បែរដង ទន្លេ ព្រែក បឹងបួរ ឲ្យតែដល់រដូវទឹកសម្រក ដែលជារដូវត្រីសម្បូណ៌ ពោលគឺចាប់ពីខែបុស្ស រហូតដល់ខែផល្គុន ឬខែចេត្រ គេតែងនាំគ្នាធ្វើដំណើរទៅកាន់ដងទន្លេ ដើម្បីនេសាទឬក៏ទិញត្រីធ្វើប្រហុក។ ម្ល៉ោះហើយ ជនជាតិខ្មែរកម្រមានគ្រួសារណាមួយដែលមិនធ្វើប្រហុកនោះទេ ទោះបីជាអ្នកខ្លះខ្សត់ខ្សោយលុយកាក់ក៏ខំប្រឹងធ្វើតិចឬច្រើនទៅតាមធនធាន ហើយខ្លះទៀតដល់ទៅខ្ចីលុយគេ ដើម្បីយកមកធ្វើប្រហុកទៀតផង។
“កកូរ”
“កកូរ” ជាសម្លប្រពៃណីមានឱជារសឆ្ងាញ់ និងសម្បុរដោយជីវជាតិសម្រាប់សុខភាព ដ្បិតមានត្រីសាច់និងបន្លែស្រស់ៗច្រើនមុខផ្សំស្លរួមគ្នា។ សម្លនេះមានគ្រឿងផ្សំច្រើនបន្តិច ពិសេសគឺបន្លែអាចដាក់បានតាមចំណង់ចំណូលចិត្ត។ ប៉ុន្តែជាទូទៅ បន្លែដែលគេនិយមប្រើសម្រាប់សម្លនេះ ច្រើនជារុក្ខជាតិដុះក្បែរៗផ្ទះ ឬក្នុងទីចម្ការដូចជាត្រប់, ល្ពៅ, ល្ហុង, ស្លឹកម្រះ, ផ្ទី, ស្លឹកបាស, ត្រួយល្ពៅ, ននោង, ស្លឹកម្រុម, ត្រួយដំឡូងមី, ផ្លែត្នោតខ្លី ប្រមាត់ដី និងផ្កាអង្គាដីជាដើម។


កាលពីឆ្នាំ២០១៩ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យតាមបណ្ដាស្ថាប័នរដ្ឋទាំងអស់ គួររៀបចំម្ហូបអាហារដែលជាអត្តសញ្ញាណរបស់ខ្មែរ សម្រាប់ទទួលភ្ញៀវបរទេស ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។
សម្តេចបានលើកពីសម្លកកូរ ដែលជាម្ហូបអត្ដសញ្ញាណខ្មែរទទួលជប់លៀងភ្ញៀវបរទេសជាថ្នាក់រដ្ឋមន្ដ្រី ថ្នាក់ឧបនាយករដ្ឋមន្ដ្រី ថ្នាក់ក្រសួងនានាដើម្បីឲ្យភ្ញៀវបានសាក និងស្គាល់រសជាតិម្ហូបរបស់ខ្មែរ។
“ផ្អក”
“ផ្អក” ជាប្រភេទអាហារប្រពៃណីដែលគេនិយម ដ្បិតមានឱជារសឆ្ងាញ់និងជាអាហារផ្អាប់ដែលទុកបានយូរ។ ផ្អកមានច្រើនបែបច្រើនយ៉ាងដូចជាផ្អកត្រី, ផ្អកកំពឹស, ផ្អកក្រឹម និងផ្អកធ្វើពីបន្លែមួយចំនួនដូចជាផ្អកឆៃថាវ, ផ្អកត្រសក់ ឬផ្អកត្រពាំងជាដើម។


ផ្អកអាចយកច្នៃជាមុខម្ហូបច្រើនប្រភេទដូចជា ផ្អកចំហុយ ផ្អកចៀន, ផ្អកចិញ្ច្រាំ ផ្អកអាំង ឬដុត។ បើជាសម្លវិញ គឺមានស្ងោតផ្អកជាមួយត្រី, ត្រឡាច, ននោងជាដើម៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


