ព័ត៌មានជាតិ
ថ្ងៃទី២៩ ធ្នូ ស្អែកនេះ តុលាការនឹងបន្តបើកសវនាការលើសំណុំរឿងលោក សម រង្ស៉ី និងបក្ខពួក ញុះញង់កងទ័ព និងរួមគំនិតក្បត់
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងលោក សម រ ង្ស៉ី និងបក្ខពួក ញុះញង់កងទ័ពមិនឲ្យស្តាប់បញ្ជារបស់រាជរដ្ឋាភិបាល និងបទល្មើសរួមគំនិតក្បត់ ដែលសវនាការនេះ មានលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ និងលោក កើត សាំង ជាចៅក្រមប្រឹក្សា ព្រមទាំងមានលោក សេង ហៀង ជាតំណាងអយ្យការ នេះបើយោងតាមសេចក្តីដំណឹងរបស់លោក សេង ហៀង។
បើតាមលោក សេង ហៀង ករណីខាងលើនេះ សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានបើកសវនាការម្តងរួចទៅហើយ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែដោយសារតែអវត្តមានមេធាវី ដោយហេតុផល នៃការរីករាលដាលជំងឺកូវីដ១៩ ទើបសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកមកបើកសវនាការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះវិញ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅកងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងលោក សម រង្ស៊ី ពាក់ព័ន្ធ នឹងករណី ដែលទណ្ឌិតរូបនេះ បានញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាលស្របច្បាប់ ដែលធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ។ ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោក សម រ ង្ស៉ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យកងទ័ពបង្វែរអាវុធមកលើរាជរដ្ឋាភិបាលហើយញុះញង់កងទ័ពឲ្យឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលករណីនេះ លោក សម រង្ស៊ី បានធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងលោក សម រ ង្ស៉ី និងបក្ខពួក ញុះញង់កងទ័ពមិនឲ្យស្តាប់បញ្ជារបស់រាជរដ្ឋាភិបាល និងបទល្មើសរួមគំនិតក្បត់ ដែលសវនាការនេះ មានលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ និងលោក កើត សាំង ជាចៅក្រមប្រឹក្សា ព្រមទាំងមានលោក សេង ហៀង ជាតំណាងអយ្យការ នេះបើយោងតាមសេចក្តីដំណឹងរបស់លោក សេង ហៀង។
បើតាមលោក សេង ហៀង ករណីខាងលើនេះ សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានបើកសវនាការម្តងរួចទៅហើយ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែដោយសារតែអវត្តមានមេធាវី ដោយហេតុផល នៃការរីករាលដាលជំងឺកូវីដ១៩ ទើបសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកមកបើកសវនាការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះវិញ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅកងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងលោក សម រង្ស៊ី ពាក់ព័ន្ធ នឹងករណី ដែលទណ្ឌិតរូបនេះ បានញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាលស្របច្បាប់ ដែលធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ ហើយការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យកងទ័ពបង្វែរអាវុធមកលើរាជរដ្ឋាភិបាលហើយញុះញង់កងទ័ពឲ្យឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលករណីនេះ លោក សម រង្ស៊ី បានធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ លោក សម រង្ស៊ី កំពុងរងនូវបណ្ដឹងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជាបណ្ដឹងបរិហារកេរ្តិ៍ លោក ហោ ណាំហុង, បណ្ដឹងបរិហារកេរ្តិ៍លោក ហេង សំរិន ដោយចោទលោក ហេង សំរិន ថា ជាអ្នកកាត់ទោសសម្ដេច សីហនុ ថាក្បត់ជាតិ កាលពីជំនាន់លោក ហេង សំរិន ជាប្រធានរដ្ឋ, បណ្ដឹងបរិហារកេរ្តិ៍ពាក់ព័ន្ធការចោទប្រកាន់ថា លោកហ៊ុន សែន បានទិញចំនួនឡៃ (Like) ហ្វេសប៊ុកពីបរទេស, បណ្ដឹងបរិហារកេរ្តិ៍រដ្ឋាភិបាល ថាជាអ្នកនៅពីក្រោយខ្នងនៃឃាតកម្មលើលោកកែម ឡី, បណ្ដឹងពាក់ព័ន្ធជាមួយលោកហុង សុខហួរ រឿងបង្ហោះផែនទីក្លែងក្លាយ និងបណ្ដឹងចំនួន២ករណីទៀត ប្ដឹងដោយមនុស្ស ២នាក់ គឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងនាង ធី សុវណ្ណថា ដែលប្ដឹងពីបទបរិហារកេរ្តិ៍ដែលថា លោកហ៊ុន សែន សូកប៉ាន់នាង ធី សុវណ្ណថា ចំនួនទឹកប្រាក់ ១លានដុល្លារ ជាថ្នូរនឹងការវាយប្រហារបក្សប្រឆាំង។ បណ្ដឹងរបស់កងទ័ព ចោទអំពីបទ ញុះញង់កងទ័ពមិនឲ្យស្តាប់បង្គាប់ថ្នាក់ដឹកនាំ ស្របច្បាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ហើយចុងក្រោយនេះមានបណ្តឹងពីបទ “ឧបឃាត” “រួមមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ហើយជាពិសេសទៀតនោះ គឺករណីប្រមាថព្រះមហាក្សត្រ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


