ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា កំណត់ថ្ងៃបើកបវេសនកាល ឆ្នាំ២០២០-២០២១
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកបវេសនកាល ឆ្នាំ២០២០-២០២១។
មានប្រសាសន៍ផ្សាយផ្ទាល់ពិសេស នាព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ បានថ្លែងថា សម្ដេចបានឯកភាពជាមួយរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ឱ្យកំណត់បើកបវេសនកាលថ្មី តែត្រូវរៀបចំឡើងតាមកន្លងថ្មី នៃវិស័យអប់រំ ដោយធ្វើយ៉ាងណាមិនឱ្យមានជំងឺឆ្លង។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា ឆ្នាំនេះ ជាករណីពិសេសសម្រាប់សិស្សានុសិស្ស ដែលរដ្ឋាភិបាល អនុញ្ញាតឱ្យជាប់ការប្រឡង ដែលនេះ ជាការទទួលខុសត្រូវក្នុងនាមជានាយករដ្ឋមន្ត្រី ដែលមិនឱ្យសិស្សណាម្នាក់តែលតោលនោះទេ។

នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ដោយអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន បើកដំណើរការឡើងវិញ នៅចាប់ពីថ្ងៃនេះតទៅ ខណៈការបើកបវេសនាកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ នឹង កំណត់យកចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


