ព័ត៌មានជាតិ
ពិធីបុណ្យកាន់បិណ្ឌ ដែលទទួលមរតកពីឪពុកបន្តដល់កូនចៅ
សម្រាប់ពិធីបុណ្យកាន់បិណ្ឌវេនទី ៨ នៅវត្តបទុមវតី ត្រូវបានបន្តវេនដោយកូនស្រីឧបាសិកា ហ៊ុន ប៊ុនធឿន តបស្នងមរតកពីឪពុក អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានរៀបចំពិធីកាន់បិណ្ឌទី ៨ ជារៀងរាល់ឆ្នាំនៅវត្តបទុមវតី។

ទាក់ទង នៃពិធីបុណ្យកាន់បិណ្ឌទី ៨ ដែលបន្សល់មរតកនេះពីលោកឪពុក ហ៊ុន នាង ដែលជាគណៈកម្មការធិការវត្ត រួមគ្នាដោយឯកឧត្តម ផែ ហុកឈួន និងលោកជំទាវ អ៊ឹងស៊ីស៊្រុន ឧកញ៉ា ចាយ ស៊ាងអ៊ី និងក្រុមគ្រួសាររបស់លោកជំទាវ ហ៊ុន ប៊ុនធឿន ដែលតែងតែធ្វើពិធីបិណ្ឌទី ៨ បានតម្កល់បច្ច័យ ៩,០០០ ដុល្លារ ដើម្បីទុកប្រើប្រាស់ក្នុងវត្តបទុមវតី ផងដែរ។

ក្នុងពិធីបុណ្យកាន់បិណ្ឌទី ៨នេះដែរ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា លោកជំទាវ ហ៊ុន ប៊ុន ធឿន ជាភរិយារបស់ឯកឧត្ដម មិនបានចូលរួមដោយសារលោកជំទាវ ត្រូវសម្រាកព្យាបាលជំងឺភ្នែកនៅផ្ទះ។ ឯកឧត្តម បានរំលឹកថា វេនទី ១០ នៅវត្តព្រះបារមីវង្កដ្ឌបូរី ក៏ជាតំណរៀងមកពីអ្នកម្ដាយឧបាសិកាឌីប៉ុក ផងដែរ។

ដូច្នេះ កូនចៅនៅតែបន្តគោរព និងធ្វើពិធីកាន់បិណ្ឌនៅវត្តនេះជារៀងរាល់ឆ្នាំ រហូតមកដល់សព្វថ្ងៃ ដើម្បីឧទ្ទិសមគ្គផលដល់ជីដូនជីតា។ ដូច្នេះក្រុមការងារទាំងអស់ ក៏ដូចជាក្រុមគ្រួសារឯកឧត្ដម ក៏បានរៀបចំធ្វើពិធីតាមប្រពៃណី ព្រះពុទ្ធសាសនានៅតាមវត្តអារាម និងបិណ្ឌទី ១០ នៅវត្តវង្កដ្ឌបុរី និងជូនបុណ្យដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិដ៏ឆ្លាតវៃ បានន័យថា យើងរស់នៅក្រោមម្លប់សន្តិភាពរហូតមកដល់សព្វថ្ងៃ។

ឯកឧត្តម បានបួងសួង និងជូនពរដល់សម្តេចតេជោ និងពុទ្ធិបរិស័ទ្ធទាំងអស់ ព្រមទាំងក្រុមការងារឲ្យទទួលបាននូវផល្លានុសង្ឃ កើតចេញពីបុណ្យ នៃបិណ្ឌទី ៨ និង បិណ្ឌទី ១០នេះ សូមឲ្យជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជោគជ័យគ្រប់ភារកិច្ច ប្រាថ្នាយ៉ាងណាឲ្យបានសម្រេចដូចក្តីបំណង៕
អត្ថប៖ រុង រឿង




-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


