សន្តិសុខសង្គម
ថ្ងៃបុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ១១នាក់ និងរងរបួស ១៩នាក់
ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ ដែលចំថ្ងៃបុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ១១នាក់ និងរងរបួស ១៩នាក់។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ ដែលផ្សព្វផ្សាយនៅថ្ងៃច័ន្ទនេះ បានឲ្យដឹងថា កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសកើតឡើងចំនួន ១៣លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១១នាក់ (ស្រី ៣នាក់) រងរបួសសរុបចំនួន ១៩នាក់(ស្រី ២នាក់) រងរបួសធ្ងន់ ១២នាក់ (ស្រី ១នាក់) រងរបួសស្រាល ៧នាក់ (ស្រី ១នាក់) មិនពាក់មួកសុវត្ថិភាព ២១នាក់ (យប់ ១២នាក់)។
របាយការណ៍ដដែល បានបញ្ជាក់ទៀតថា មូលហេតុបណ្តាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍នេះ រួមមាន៖ ល្មើសល្បឿន ៤ករណី, មិនគោរពសិទ្ធិ ៤ករណី, មិនប្រកាន់ស្តាំ ១ករណី, ប្រជែងគ្រោះថ្នាក់ ២ករណី, ស្រវឹង ១ករណី, សុខភាព/ងងុយ ១ករណី៕

-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


